ពិភាក្សានិងជ្រើសរើសកសិករធ្វើបង្ហាញដាំស្រូវជាជួរ បានចំនួន ៣នាក់ នៅភូមិព្រៃតាពង ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស
ចេញ​ផ្សាយ ១៤ កុម្ភៈ ២០២២
31

ថ្ងៃសុក្រ ១០ រោច ខែភទ្របទ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២១

 

ដោយមានការគាំទ្រថវិកាពីកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា អូស្រាលី(CAVAC) សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក សេង ក្រុញ អនុប្រធានការិយាល័ផ្សព្វផ្សាយកសិកម្មខេត្ត រួមនឹងលោក ឈន សារិត អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មខេត្ត និងមន្ត្រី ០១រូប  បានចុះពិភាក្សានិងជ្រើសរើសកសិករធ្វើបង្ហាញដាំស្រូវជាជួរ បានចំនួន ៣នាក់ នៅភូមិព្រៃតាពង ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស រួមមាន៖
-លោក សុត សា ផ្ទៃដី១ហិកតា ប្រើពូជOM5451 
-លោក ចឹក វ៉ាន់លី ផ្ទៃដី ៥០អា ប្រើពូជOM5451
-លោក ហម លន ផ្ទៃដី៦២អា ប្រើពូជសែនក្រអូប០១។ និងបានចុះទៅជួបពិភាក្សាឡើងវិញជាមួយលោក ពឿង ខេង នៅភូមិចា ឃុំចា មានផ្ទៃដី៦០ អា ប្រើពូជ OM5451។ បន្ទាប់មក បានចុះពិនិត្យមើលស្រែបង្ហាញរបស់លោក គង់ វ៉ុង នៅភូមិចំប៉ា ឃុំចំប៉ា។ ជារួមស្រូវគាត់មានការដុះលូតលាស់ល្អ។

ចំនួនអ្នកចូលទស្សនា
Flag Counter