ប្រជុំជាមួយអនុគណះកម្មការទប់ស្កាត់ ការកាប់រានដុតឈូសឆាយដីព្រៃឈើធ្វើកម្មសិទ្ធិ នៅសាលាឃុំត្រពាំងក្រញូង ស្រុកត្រាំកក់
ចេញ​ផ្សាយ ១៤ កុម្ភៈ ២០២២
33

ថ្ងៃសុក្រ ១០ រោច ខែភទ្របទ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២១

 

លោក ម៉េង សុធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោកនាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្ត រួមនឹងនាយផ្នែក នាយ និងនាយរងសង្កាត់ចំនួន ៦នាក់ បានចូលរួមប្រជុំជាមួយអនុគណះកម្មការទប់ស្កាត់ ការកាប់រានដុតឈូសឆាយដីព្រៃឈើធ្វើកម្មសិទ្ធិ នៅសាលាឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ក្រោមអធិបតីភាពលោកខាន់ សុខា អភិបាលរងខេត្ត។

កិច្ចប្រជុំបានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋចំនួន ៣៦គ្រួសារ ដែលបានចូលកាន់កាប់ឈូសឆាយដីដោយខុសច្បាប់នៅក្នុងដីសម្បទានសេដ្ថកិច្ចក្រុមហ៊ុនយូហេហ្វា ស្ថិតនៅឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ដើម្បីសំនូមពរអោយពួកគាត់ចាកចេញជាបណ្តើរៗមុនអាជ្ញាធរមានវិធានការណ៍ច្បាប់ ។
ក្នុងដែនសមត្ថកិច្ច ខណ្ឌរដ្ឋបាលព្រៃឈើតាកែវពុំមានបទល្មើសព្រៃឈើនិងសត្វព្រៃទេ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter