ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានធ្វើការប្រជុំផ្សព្វផ្សាយបច្ចេកទេសការពារ និង ព្យាបាល នៃ ជំងឺដុំពកស្បែក (LSD) គោ ក្របី
ចេញ​ផ្សាយ ០២ កុម្ភៈ ២០២២
34

ថ្ងៃព្រហស្បតិ៍ ៩ រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១

ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានធ្វើការប្រជុំផ្សព្វផ្សាយបច្ចេកទេសការពារ និង ព្យាបាល  នៃ ជំងឺដុំពកស្បែក (LSD)  គោ  ក្របី  ក្រោមអធិបតីភាពលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងមានការចូលរួមពី លោក  ថៃ  លី  ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត និងមន្រ្តីជំនាញចំនួន  ០៣ រូប ដោយបានសហការជាមួយលោក  ទន់  រិន  អភិបាលរងស្រុកព្រៃកប្បាសនិងអ្នកពាក់ពន្ធ័មួយចំនួន។ ក្នុងឱកាសនោះ បានចែកថ្នាំ  ម្លឺមីទីទ្បែន  ចំនួន  ២ ០០ ដប  ថ្នាំសំរាប់បាញ់រំងាប់មេរោគ ចំនួន ១០០ដប និង ថ្នាំព្យាបាលប្រឆាំងការរលាក មួយចំនួន ដល់លោកមេភូមិ និងកសិករចឹញ្ចឹមសត្វ  សរុប  ២៤នាក់។ លោកប្រធានមន្ទីរបានជំរុញអោយមានការថែទាំសត្វនិងការធ្វេីអនាម័យក្រោល  ទ្រុង ត្រូវបាញ់ថ្នាំសំលាប់មេរោគអោយបានញឹកញាប់ ត្រូវបំបែកសត្វឈឺចេញពីសត្វជា និងថែទាំព្យាបាលសត្វអោយបានល្អ  ត្រូវដុតធូបមូស  បំពួកភ្លេីង  លាងសំអាតខ្លួនសត្វអោយបានញឹកញាប់  និងត្រូវប្រេីថ្នាំព្យាបាលសត្វទៅតាមរោគសញ្ញា  ព្រោះជំងឺនេះបង្កដោយវីរុស  ហេីយ ត្រូវអនុវត្តតាមការណែនាំរបស់មន្រ្តីជំនាញបសុពេទ្យ។

ចំនួនអ្នកចូលទស្សនា
Flag Counter