បើកវគ្គបណ្ដុះបណ្ដាល ស្ដីពីបច្ចេកទេសកសិកម្មទំនើបកម្មកសិកម្ម ដើម្បីបន្ស៊ាំទៅនឹងបម្រែបម្រួលអាកាសធាតុ ដល់កសិករ
ចេញ​ផ្សាយ ០២ កុម្ភៈ ២០២២
49

ថ្ងៃពុធ ៨ រោច ខែភទ្របទ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១

លោក ឈន សារិត អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មខេត្ត និងមន្រ្តី ចំនួន ០២រូប សហការជាមួយលោក សុខ សុភី អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានក្រុងដូនកែវ ទីរួមខេត្តតាកែវ និងលេាកចៅសង្កាត់រការក្រៅ បានបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីបច្ចេកទេសកសិកម្មទំនើបកម្មកសិកម្ម ដើម្បីបន្ស៊ាំទៅនឹងបម្រែបម្រួលអាកាសធាតុ ដល់កសិករ នៅ ភូមិត្រពាំងផ្លុង ដោយបានបែងចែកជា ២ក្រុម មានអ្នកចូលរួមសរុបចំនួន ៣២នាក់ ស្រី ១៨នាក់។ វគបណ្តុះបណ្តាលនេះ ធ្វើឡើងនៅសាលាតំណាក់ ក្រុងដូនកែវ តាមរយៈគាំទ្រថវិកាតាមកម្មវិធី ឆ្នាំ២០២១។

ចំនួនអ្នកចូលទស្សនា
Flag Counter