ប្រជុំផ្សព្វផ្សាយបច្ចេកទេសការពារ និងព្យាបាល ជំងឺដុំពកស្បែក(LSD) គោ ក្របី ព្រមទាំងបានចែកថ្នាំ ម្លឺមីទីទ្បែន ចំនួន ២០០ ដប និង ថ្នាំព្យាបាលប្រឆាំងការរលាក ចំនួន ១៥ ដប និងសំភារះមួយចំនួនទៀត
ចេញ​ផ្សាយ ០២ កុម្ភៈ ២០២២
34

ថ្ងៃអង្គារ ៧ រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១

លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួមនិងលោក  ឈឹម  ណែម  អនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត និងមន្រ្តីជំនាញចំនួន  ០៤ រូបបានសហការជាមួយលោក  ទន់   រិន  អភិបាលរងស្រុកព្រៃកប្បាស និងលោក អ៊ុក  សុខា  ប្រធានការិយាលយ័កសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុក បានធ្វេីការប្រជុំផ្សព្វផ្សាយបច្ចេកទេសការពារ និងព្យាបាល ជំងឺដុំពកស្បែក(LSD)  គោ  ក្របី  ព្រមទាំងបានចែកថ្នាំ  ម្លឺមីទីទ្បែន  ចំនួន  ២០០ ដប និង ថ្នាំព្យាបាលប្រឆាំងការរលាក  ចំនួន ១៥  ដប និងសំភារះមួយចំនួនទៀតដេីម្បីទុកធ្វើអន្តរាគមន៍បន្ទាន់ដល់គោ  ក្របី របស់កសិករនៅឃុំ ចំប៉ា  ស្រុកព្រៃកប្បាស។  កិច្ចប្រជុំនេះ រៀបចំនៅសាលាឃុំចំប៉ា និងមានការចូលរួម ពីអាជ្ញាធរមូលដ្ឋានភូមិ  ឃុំ  សមាជិកក្រុមប្រឹក្សាឃុំ សរុប  ២៥នាក់។ ក្នុងឱកាសនោះលោកប្រធានមន្ទីរបានផ្តល់នូវអនុសាសន៍មួយចំនួន រួមមាន៖
-ការបង្កើនការថែទាំសត្វ និងការធ្វេីអនាមយ័ 
-ត្រូវបំបែកសត្វឈឺចេញពីសត្វជា និងថែទាំព្យាបាលអោយបានល្អ  ត្រូវដុតធូបមូស  បំពួកភ្លេីង  លាងសំអាតខ្លួនសត្វអោយបានញឹកញាប់   និងត្រូវប្រេីថ្នាំព្យាបាលសត្វទៅតាមរោគសញ្ញា ។

តម្លៃសត្វរស់ និងស៊ុតបក្សី
+ជ្រូកកសិដ្ឋានសុីភី  ១០   ៨០០៛/គក្រ
+ជ្រូកនាំចូល(ថៃ)     ១០  ០០០៛/គក្រ
+ជ្រូកកសិករ            ១០  ៥០០៛/គក្រ
+មាន់បីសាសន៍        ៧   ៥០០៛/គក្រ
+មាន់សាច់              ៤   ៨០០៛/គក្រ
+មាន់ស្រែ               ១ ៨ ០០០៛/គក្រ
+ស៊ុតមាន់ស្រែ        ១  ១០០-១  ៣០០៛/គ្រាប់
+ស៊ុតមាន់កសិដ្ឋាន  ៣៧០-៤០០៛/គ្រាប់
+ស៊ុតទា                  ៤០០-៤៥០៛/គ្រាប់

ចំនួនអ្នកចូលទស្សនា
Flag Counter