ចុះត្រួតពិនិត្យកសិដ្ឋានចឹញ្ចឹមមាន់ស្រែរបស់លោកស្រី កន ភារម្យ នៅភូមិអូរផុត ឃុំអង្អតាសោម ស្រុកត្រាំកក់
ចេញ​ផ្សាយ ០២ កុម្ភៈ ២០២២
32

ថ្ងៃអង្គារ ៧ រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១

លោក ម៉េង  សុធី  អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងជាប្រធានគម្រោងសន្តិសុខស្បៀង  (2KR) ថ្នាក់ខេត្ត និងលោក ថៃ  លី  ប្រធានការិយាលយ័ផលិតកម្មនិងបសុព្យាបាលខេត្ត បានអមដំណើរ ឯកឧត្តម  មាស  ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ និងជានាយកគម្រោងសន្តិសុខស្បៀង (2KR) ថ្នាក់ជាតិ
និងលោកបណ្ឌិត  សួន  សុធឿន  អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ និងជានាយករងគម្រោងសន្តិសុខស្បៀង(2KR)ថ្នាក់ជាតិ និងសហការី
ចុះត្រួតពិនិត្យកសិដ្ឋានចឹញ្ចឹមមាន់ស្រែរបស់លោកស្រី កន  ភារម្យ  នៅភូមិអូរផុត  ឃុំអង្អតាសោម  ស្រុកត្រាំកក់ និងនៅស្រុកទ្រាំង បានចំនួន៣  កន្លែង រួមមាន៖
-លោក  ខេង    ធន    ភូមិត្រពាំងធំ   ឃុំរនាម
-លោក ធៀន   វណ្ណះ  ភូមិត្រពាំងធំ  ឃុំរនាម
-លោក សែ អុឹម        ភូមិសម៉លេី   ឃុំខ្វាវ   
ការចុះត្រួតពិនិត្យទ្រុងមាន់គំរូនេះ  ក្នុងគោលបំណងស្វែងយល់ពីការចំណាយ  ចំណូល  បញ្ហាប្រឈមផ្សេងៗ  និងទីផ្សារ។ ក្នុងឱកាសនោះ ឯកឧត្តមនាយកគម្រោង បានវាយតំលៃខ្ពស់និងកោតសរសេីដល់កសិករចិញ្ចឹមមាន់ ក៍ដូចជាថ្នាក់ដឹកនាំអនុវត្តគម្រោង និងមន្រ្តីថ្នាក់ខេត្ត ស្រុកទាំងអស់ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយគាំទ្រកសិករចឹញ្ចឹមមាន់ស្រែ អោយទទួលលទ្ធផលល្អ ប្រសើ។

ចំនួនអ្នកចូលទស្សនា
Flag Counter