ប្រជុំជាមួយមន្រ្តីបច្ចេកទេសថ្នាក់ស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំ ក្នុងស្រុកត្រាំកក់ ដើម្បីពិភាក្សាអំពីការគ្រប់គ្រងបណ្តុំអាជីកម្ម ការវាយតម្លៃបណ្តុំអាជីវកម្ម ការបញ្ចូលទិន្នន័យអ្នកទទួលផលក្នុងប្រព័ន្ធ MIS ការបញ្ចូលទិន្នន័កម្មវិធីចំការ និងការដាក់សំណើសុំទិញសម្
ចេញ​ផ្សាយ ១៦ ធ្នូ ២០២១
36

ថ្ងៃចន្ទ ៦ រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១

លោកស្រី គយ សុខុម ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្មខេត្ត រួមនឹងលោក ពេជ ចរិយា ទីប្រឹក្សាគ្រប់គ្រងកម្មវិធី និងលោក សេង ក្រុញ អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម ធ្វើការប្រជុំជាមួយមន្រ្តីបច្ចេកទេសថ្នាក់ស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំ ក្នុងស្រុកត្រាំកក់ ដើម្បីពិភាក្សាអំពីការគ្រប់គ្រងបណ្តុំអាជីកម្ម ការវាយតម្លៃបណ្តុំអាជីវកម្ម ការបញ្ចូលទិន្នន័យអ្នកទទួលផលក្នុងប្រព័ន្ធ MIS ការបញ្ចូលទិន្នន័កម្មវិធីចំការ និងការដាក់សំណើសុំទិញសម្ភារ:អោយកសិករតាមរយ: APP Chamkar។ កិច្ចប្រជុំនេះមានអ្នកចូលរួមចំនួន ១០នាក់ ស្រី០៣នាក់។

ពេលរសៀល លោកស្រី គយ សុខុម ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម លោកពេជ ចរិយា ទីប្រឹក្សាគ្រប់គ្រងកម្មវិធី លោក សេង ក្រុញ អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងមន្រ្តីការិយាល័យផែនការគណនេយ្យ បានចូលរួមប្រជុំពិភាក្សាគោលនយោបាយផ្សព្វផ្សាយកសិកម្មតាមប្រព័ន្ធបញ្ជូនរូបភាពនិងសំលេង (Zoom) ជាមួយនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ កិច្ចប្រជុំនេះមានអ្នកចូលរួមចំនួន ០៤នាក់ ស្រី០១នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter