ចុះការជ្រើសរើសដីដើម្បីធ្វើបង្ហាញការដាំស្រូវជាជួរ ដោយប្រើប្រាស់ឧបករណ៍ដាំស្រូវដែលផ្តល់ជូនដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីឆ្នាំ២០២០
ចេញ​ផ្សាយ ១៦ ធ្នូ ២០២១
36

ថ្ងៃចន្ទ ៦ រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១

លោក សេង ក្រុញ អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្មខេត្ត និង លោក ឈន សារិត អនុប្រធានការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្ម និងមន្រ្តី ០១រូប បានចុះពិភាក្សាជាមួយលោក ហ៊ឹម វន នៅភូមិរមេញជើង ឃុំរមេញ ស្រុកកោះអណ្តែត អំពីការជ្រើសរើសដីដើម្បីធ្វើបង្ហាញការដាំស្រូវជាជួរ ដោយប្រើប្រាស់ឧបករណ៍ដាំស្រូវដែលផ្តល់ជូនដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីឆ្នាំ២០២០។ ឆ្លងតាមការពិភាក្សាលោក ហ៊ឹម វ៉ន ស្នើសុំពេលអោយគាត់ពិភាក្សាជាមួយម្ចាស់ស្រែសិន ហើយលោកក៏បានសុំប្រើប្រាស់ពូជស្រូវOM5451វិញដោយសារតំបន់លោកសំបូរសត្វកណ្តុរ។ ការធ្វើបង្ហាញនេះគាំទ្រថវិកាដោយកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា អូស្រ្តាលី(CAVAC)។

ចំនួនអ្នកចូលទស្សនា
Flag Counter