ចុះបង្វឹក-ណែនាំតាមទីវាល និងតាមដានត្រួតពិនិត្យ វាយតំលៃការងារកសិករគម្រូ
ចេញ​ផ្សាយ ១៦ ធ្នូ ២០២១
99

ថ្ងៃចន្ទ ៦ រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១

មន្រ្តីអង្គភាពអនុវត្តគម្រោងខេត្ត PPIU ចំនួន ០៦នាក់ ស្រី ០១នាក់ នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC បានចុះបង្វឹក-ណែនាំតាមទីវាល និងតាមដានត្រួតពិនិត្យ វាយតំលៃការងារកសិករគម្រូ នៅភូមិផ្លូវលោក ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ លើសកម្មភាពឡជីវឧស្ម័ននិងរោងកំប៉ុស្តិ៍ និងការដាំដំណាំបន្លែលើរៀន។ ក្នុងឱកាសនោះបានធ្វើការជម្រុញបង្កើនការផលិតជីកំប៉ុស្តិ៍គោកបន្ថែម ការកែលំអរលើបច្ចេកទេសដាំដំណាំបន្លែលើរាន និងរៀបចំផែនការបន្ត។

ចំនួនអ្នកចូលទស្សនា
Flag Counter