ប្រជុំផ្សព្វផ្សាយសារប្រយោជន៍ការប្រើប្រាស់ឡជីវឧស្ម័ន និងរោងជីកំប៉ុស្តិ៍តាមគ្រួសារ និងទីវាលនៅសហគមន៍កសិកម្មកំពែងសុខសែនសំបូរ ស្ថិតនៅភូមិស្វាយវល្លិ៍ ឃុំកំពែង ស្រុកគីរីវង់
ចេញ​ផ្សាយ ១៦ តុលា ២០២១
48

ថ្ងៃព្រហស្បតិ៍ ៣ រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១

លោក ហន ឧត្តម មន្ត្រីអង្គភាពអនុវត្តគម្រោងខេត្ត PPIU នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC ) បានប្រជុំផ្សព្វផ្សាយសារប្រយោជន៍ការប្រើប្រាស់ឡជីវឧស្ម័ន និងរោងជីកំប៉ុស្តិ៍តាមគ្រួសារ និងទីវាលនៅសហគមន៍កសិកម្មកំពែងសុខសែនសំបូរ ស្ថិតនៅភូមិស្វាយវល្លិ៍ ឃុំកំពែង ស្រុកគីរីវង់ ដោយទទួលបានលទ្ធ
ផលៈ
-ពួកគាត់បានយល់អំពីសារ:ប្រយោជន៍ការប្រើប្រាស់ឡជីវឧស្ម័ន និងរោងជីកំប៉ុស្តិ៍
-គាត់បានយល់ពីគោលបំណងនិងដំណើរការអនុវត្តរបស់គម្រោង CFAVC
-អ្នកចូលរួមសរុបចំនួន ១២នាក់ ក្នុងនោះស្រី  ៥នាក់ ដែលជាអ្នកចិញ្ចឹមសត្វ
-អ្នកជាវឡជីឧស្ម័ន និងរោងជីកំប៉ុស្តិ៍ចំនួន ១នាក់ ស្រី ១នាក់
-អ្នកចាប់អារម្មឡជីវៈឧស្ម័ននិងរោងជីកំប៉ុស្តិ៍ចំនួន ៣នាក់ ស្រី ២នាក់។ 

ចំនួនអ្នកចូលទស្សនា
Flag Counter