បណ្តុះបណ្តាលដល់ភ្នាក់ងារផ្សព្វផ្សាយឃុំពីសកម្មភាពឡជីវឧស្មន័ និងជីកាកសំណល់ឡជីវឧស្មន័ នៅសហគមន៍កសិកម្មនកំពែងសុខសែនសំបូរ
ចេញ​ផ្សាយ ១៦ តុលា ២០២១
78

ថ្ងៃព្រហស្បតិ៍ ៣ រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១

លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្មខេត្ត ជាមន្រ្តីអង្គភាពអនុវត្តគម្រោងខេត្ត PPIU នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC បានធ្វើការបណ្តុះបណ្តាលដល់ភ្នាក់ងារផ្សព្វផ្សាយឃុំពីសកម្មភាពឡជីវឧស្មន័ និងជីកាកសំណល់ឡជីវឧស្មន័ នៅសហគមន៍កសិកម្មនកំពែងសុខសែនសំបូរ ស្ថិតក្នុងភូមិជីម្រាក់ ឃុំកំពែង ស្រុកគីរីវង់ ដែលមានអ្នកចូលរួមសរុបចំនួន ១០នាក់ ស្រី ២នាក់ ដោយទទួលបានលទ្ធផល:
-ក្រុមកសិករចូលរួមទាំងអស់បានយល់ពីគោលបំណងនៃវគ្គបណ្តុះបណ្តាល
-បានយល់ពីការរៀបចំកិច្ចតែងការសម្រាប់ប្រជុំ(ប្រជុំក្រុមតូច)
-ចេះរៀចំការធ្វើផែនការនិងរបាយការណ៍ប្រជុំ
-បានយល់ពីតួនាទីនិងភារកិច្ចទទួលខុសត្រូវក្នុងការចុះផ្សព្វផ្សាយឡជីវៈឧស្ម័ន
-បានយល់តារាងបញ្ជីសំនួរចុះសំភាសន៍ដល់អ្នកជាវនិងចាប់អារម្មឡជីវឧស្ម័ន និងរោងជីកំប៉ុស្តិ៍។

ចំនួនអ្នកចូលទស្សនា
Flag Counter