ចុះជ្រើសរើស និងចងក្រងបណ្តុំអាជីវកម្មស្រូវពូជ នៅសហគមន៍កសិកម្មភ្នំដិនសែនសុខ នៅ ឃុំភ្នំដិន ស្រុកគីរីវង់
ចេញ​ផ្សាយ ១៦ តុលា ២០២១
40

ថ្ងៃព្រហស្បតិ៍ ៣ រោច ខែស្រាពណ៍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១

លោក អ៊ុច សេវាន្ធី ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងជាមន្ត្រីកម្មវិធី ASPIRE រួមនឹងលោក នួន ទិត្យភារាម ជាមន្ត្រីការិយាល័យ និងជាមន្ត្រីជំនួយការនៃកម្មវិធី ASPIRE បានសហការណ៍ជាមួយលោក សុខ ឡាយ ភ្នាក់ងារផ្សព្វផ្សាយឃុំនៃកម្មវិធី ASPIRE បានចុះជ្រើសរើស  និងចងក្រងបណ្តុំអាជីវកម្មស្រូវពូជ នៅសហគមន៍កសិកម្មភ្នំដិនសែនសុខ នៅ ឃុំភ្នំដិន ស្រុកគីរីវង់ ដែលមានតំណាងសមាជិកសហគមន៍ ចូលរួម ៨ នាក់ ស្រី ១ នាក់។ លទ្ធផលនៃការប្រជុំជ្រើសរើសមានដូចតទៅ : 
-ប្រធានបណ្តុំ លោក ជា ដារុន 
-អនុប្រធានក្រុម  លោក ម៉ៅ មិត្ត 
-រដ្ឋបាល/ហិរញ្ញិក: លោក ប៊ន ចន្ទ័គា 
* អ្នកផ្គត់ផ្គង់ធាតុចូល: 
-សហគមន៍កសិកម្ម 
-ដេប៉ូ លាង ចាន់ហុង 
-ក្រុមហ៊ុន ម៉ាលីសានក្រុម 
* អ្នកប្រមូលផលទិញ 
-សហគមន៍កសិកម្ម  
-លោក សាន់ សុខា 
-លោកស្រី ទូច វណ្ណនី

ចំនួនអ្នកចូលទស្សនា
Flag Counter