យុទ្ធនាការចុះចាក់វ៉ាក់សាំងអ៊ុតក្ដាម និង សារទឹក គោ ក្របី នៅ ភូមិអូពោធិ៍ ឃុំសំបួរ ក្រោមអធិបតីភាពលោក ឈួន ផាន់នី អភិបាលស្រុកទ្រាំង
ចេញ​ផ្សាយ ១៦ តុលា ២០២១
36

ថ្ងៃព្រហស្បតិ៍ ៣ រោច ខែស្រាពណ៍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១

លោក  ម៉េង សុធី  អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត និងសហការី សហការជាមួយ លោក  ទេព  សុីនឿន   មន្រ្តីទទួលបន្ទុកផ្នែកផលិតកម្មនិងបសុព្យាបាលនៃការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកទ្រាំង បានធ្វើយុទ្ធនាការចុះចាក់វ៉ាក់សាំងអ៊ុតក្ដាម និង សារទឹក គោ ក្របី នៅ ភូមិអូពោធិ៍ ឃុំសំបួរ ក្រោមអធិបតីភាពលោក  ឈួន ផាន់នី  អភិបាលស្រុកទ្រាំង ព្រមទាំងមានការចូលរួមពី លោកប្រធានក្រុម        ប្រឹក្សាស្រុក លោកអភិបាលរងស្រុក        សមាជិកក្រុមប្រឹក្សាឃុំ លោកមេឃុំ លោកមេភូមិ និងភ្នាក់ងារសុខភាពសត្វភូមិ។ ក្នុងឱកាសនោះ លោកអនុប្រធានមន្ទីរក៏បានផ្សព្វផ្សាយបញ្ហាជំងឺ និង ការបង្ការ(ជម្ងឺដុំពកលើស្បែក) គោ ក្របី កុំអោយឆ្លងរាល ដាល ដោយបច្ចុប្បន្ននេះជំងឺដុំពកលេីស្បែកគោ  ក្របី  កំពុងកេីតមាននៅក្នុងខេត្ត។ ជាលទ្ធផល គោ ក្របី ចំនួន ៧០២  ក្បាល ត្រូវបានចាក់វ៉ាក់សាំង។

ចំនួនអ្នកចូលទស្សនា
Flag Counter