អមដំណើរឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្ត ចុះជួបសំណេះសំណាល និងនាំយកប្រេងសាំង ដើម្បីជួយធ្វើការបូមទឹក សង្រ្គោះស្រូវ របស់ បងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ដោយសារគ្រោះរាំងស្ងួតមានជាង ៥០០ហិកតា
ចេញ​ផ្សាយ ១៦ តុលា ២០២១
32

ថ្ងៃព្រហស្បតិ៍ ៣ រោច ខែស្រាពណ៍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១

លោក ញ់ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងសហការីបាន អមដំណើរឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្ត ចុះជួបសំណេះសំណាល និងនាំយកប្រេងសាំង ដើម្បីជួយធ្វើការបូមទឹក សង្រ្គោះស្រូវ របស់ បងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ដោយសារគ្រោះរាំងស្ងួតមានជាង ៥០០ហិកតា នៅឃុំស្លា និងឃុំជើងគួន ស្រុកសំរោង។ មានប្រសាសន៍ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ ឯកឧត្តមអភិបាលខេត្ត បានថ្លែងថា៖ បើទោះបីស្ថិតក្នុងស្ថានភាពណាក៏ដោយ ពិសេសក្នុងបរិបទនៃការរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ក៏ពិតមែន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តែងតែបានណែនាំ និងជំរុញដល់រដ្ឋបាល និងអាជ្ញាធរជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ក្នុងមូលដ្ឋានឱ្យមានការយកចិត្តទុកដាក់ឱ្យបានជាប្រចាំ ក្នុងការចុះជួយអន្តរាគមន៍ដោះ ស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ជាពិសេដូចពេលនេះដែលស្រូវរបស់ពលរដ្ឋកំពុងរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួតត្រូវការទឹកជាចំបាច់ដើម្បីជួយសង្រ្គោះបានទាន់ពេលវេលា។ ឯកឧត្តម បានធ្វើការណែនាំដល់ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងមន្ទីរជំនាញពាក់ព័ន្ធ ពិសេសមន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវតែបន្តយកចិត្តទុកដាក់សហការគ្នា ឱ្យបានជាប្រចាំ ដើម្បីពិនិត្យមើលក្នុងមូលដ្ឋាន ដែលស្រូវប្រជាពលរដ្ឋកំពុងរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតហើយត្រូវតែជំរុញការចុះជួយអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ទៅតាមលទ្ធភាពដែលប្រភពទឹកមាននៅក្នុងតំបន់នោះ គឺមិនត្រូវទុកចោលឱ្យស្រូវរបស់ប្រជាពលរដ្ឋរងការខូចខាត ដោយមិនមានការជួយអន្តរាគមន៍ពីអាជ្ញាធរ និងមន្ត្រីជំនាញបានឡើយ។
បន្ទាប់មក ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការឧបត្ថម្ភនូវប្រេងសាំង ដើម្បីទុកជួយធ្វើការបូម ទឹកសង្រ្គោះស្រូវរបស់ ពលរដ្ឋនៅឃុំស្លា និងឃុំជើងគួន ចំនួនជាង ១ ០០០លីត្រ បន្ថែម ដោយរយៈពេលកន្លងមករដ្ឋបាលខេត្ត បានឧបត្ថម្ភប្រេង ចំនួន ១ ៥០០លីត្រ ដល់ឃុំទាំងពីរនេះ តាមរយៈមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីជួយ បូមទឹកសង្រ្គោះស្រូវដែលជួបគ្រោះរាំងស្ងួត។

ចំនួនអ្នកចូលទស្សនា
Flag Counter