លោក ញ់ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងសហការីបានចុះពិនិត្យមើលគ្រោះរាំងស្ងួតនៅស្រុកព្រៃកប្បាស និងស្រុកសំរោង
ចេញ​ផ្សាយ ១៦ តុលា ២០២១
44

ថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១

លោក ញ់ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងសហការីបានចុះពិនិត្យមើលគ្រោះរាំងស្ងួតនៅស្រុកព្រៃកប្បាស និងស្រុកសំរោង ដោយទទួល បានលទ្ធផលៈ
    -ពេលព្រឹក:  បានចុះជួបពិភាក្សាជាមួយលោកមេឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស និងពិនិត្យមើលស្រូវរដូវវស្សាដែលប៉ះពាល់ដោយគ្រោះរាំងស្ងួតផងដែរ។ តាមរយៈការពិភាក្សាលោកមេឃុំបានរាយការណ៍ថា:  ផ្ទៃដីស្រូវវស្សារទាំងអស់ក្នុងឃុំតាំយ៉ាបបានប៉ះពាល់ដោយសារគ្រោះរាំងស្ងួត តែមិនមានប្រភពទឹកអាចជួយសង្រ្គោះបាន។
   -ពេលរសៀល :  បានហសការជាមួយប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកសំរោង រដ្ឋបាលឃុំស្លា និងជើងគួនចុះពិនិត្យមើលស្ថានភាពរាំងស្ងួតសម្រាប់ត្រៀមជូនឯកឧត្តមអភិបាលខេត្តចុះពិនិត្យមើលការងារបូមទឹកសង្គ្រោះស្រូវវស្សាដែលប៉ះពាល់ដោយគ្រោះរាំងស្ងួតនៅស្ថានីយ៍បូមទឹកភូមិអញ្ចាញ។ ប្រភពទឹកបូមពីប្រឡាយ១៥ ស្ថានីយ៍បូមទឹកភូមិត្រពាំងវិហ៊ារ និងពីប្រភពទំនប់បត់រការ និងស្ថានីយ៍ស្លាកើត ស្ថិតនៅ ឃុំស្លា ស្រុកសំរោង។

ចំនួនអ្នកចូលទស្សនា
Flag Counter