បណ្តុះបណ្តាលដល់ភ្នាក់ងារផ្សព្វផ្សាយឃុំពីសកម្មភាពឡជីវឧស្មន័ និងជីកាកសំណល់ឡជីវឧស្មន័ នៅសហគមន៍កសិកម្មស្តុកស្តម
ចេញ​ផ្សាយ ១៦ តុលា ២០២១
31

ថ្ងៃអង្គារ ១ រោច ខែស្រាពណ៍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១

មន្រ្តីអង្គភាពអនុវត្តគម្រោងខេត្ត PPIU នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC បានធ្វើការបណ្តុះបណ្តាលដល់ភ្នាក់ងារផ្សព្វផ្សាយឃុំពីសកម្មភាពឡជីវឧស្មន័ និងជីកាកសំណល់ឡជីវឧស្មន័ នៅសហគមន៍កសិកម្មស្តុកស្តម ស្ថិតក្នុងភូមិត្រពាំងស្តុក ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស    ដែលមានអ្នកចូលរួមសរុប ១០នាក់ ស្រី ០២នាក់ ដោយទទួលបានលទ្ធផល៖
-ក្រុមកសិករចូលរួមទាំងអស់បានយល់ដឹងពី៖
-គោលបំណងនៃវគ្គបណ្តុះបណ្តាល
-ការរៀបចំកិច្ចតែងការប្រជុំ (ការរៀបចំប្រជុំក្រុមតូច)
-រៀបចំការធ្វើផែនការ និងរបាយការណ៍ប្រជុំ
-បញ្ជីសំនួរដល់អ្នកចាប់អារម្មណ៍សង់ឡជីវឧស្ម័ន
-តួរនាទី និងការទទួលខុសត្រូវរបស់ភ្នាក់ងារផ្សព្វផ្សាយឡជីវឧស្ម័ន

ចំនួនអ្នកចូលទស្សនា
Flag Counter