ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងសហការីបានហការជាមួយប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកសំរោង រដ្ឋបាលឃុំទ្រា និងជើងគួនចុះពិនិត្យមើលស្ថានភាពរាំងស្ងួត និងស្ថានីយ៍ដែលអាចបូមទឹកសង្រ្គោះស្រូវរដូវវស្សា
ចេញ​ផ្សាយ ១៦ តុលា ២០២១
58

ថ្ងៃអង្គារ ១ រោច ខែស្រាពណ៍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១

លោក ញ៉ិប​ ស្រន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងសហការីបានហការជាមួយប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកសំរោង រដ្ឋបាលឃុំទ្រា និងជើងគួនចុះពិនិត្យមើលស្ថានភាពរាំងស្ងួត និងស្ថានីយ៍ដែលអាចបូមទឹកសង្រ្គោះស្រូវរដូវវស្សារួមមាន៖
    - ស្ថានីយ៍បូមទឹកភូមិត្នោតទេរ បូមចេញពីទំនប់ត្នោតទេរស្រោចស្រពលើផ្ទៃដីជាង ១០០ហិកតានៅឃុំទ្រា និងជើងគួន តែតំបន់នេះមិនមានជួបរាំងស្ងួតទេ។
   - ស្ថានីយ៍បូមទឹកភូមិអញ្ចាញប្រភពទឹកបូមពីប្រឡាយ ១៥ អាចស្រោចស្រពបានប្រមាណជា ១០០ហិកតា តែតំបន់នេះមិនបានជួបគ្រោះរាំងស្ងួតដែរ។
   - ស្ថានីយ៍បូមទឹកភូមិត្រពាំងវិហ៊ារ ប្រភពបូមពីទំនប់បត់រការ អាចបូមសង្គ្រោះស្រូវវស្សារបានចំនួន ៤ភូមិ ផ្ទៃដីសរុបជាង ២០០ហិកតា។

ចំនួនអ្នកចូលទស្សនា
Flag Counter