ថ្ងៃចន្ទ ១៥ កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១
មន្រី្តអង្គភាពអនុវត្តគម្រោងខេត្ត PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC បានធ្វើការប្រជុំចងក្រងក្រុមផលិតស្រូវចំណី និងជ្រើសរើសគណៈកម្មាការ និងប្រធានតាមក្រុមផលិតនីមួយៗ នៅសហគមន៍កសិកម្មកំពែងសុខសែនសំបូ ស្ថិតនៅភូមិជីម្រាក់ ឃុំកំពែងស្រុកគីរីវង់ ព្រមទាំងមានការចូលរួមសម្របសម្រួលក្រុមការងារមកពីនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម និងអង្គភាពគ្រប់គ្រងគម្រោង PMU និងមានការចូលរួមពីសមាជិកសហគមន៍កសិកម្មដែលមានសក្តានុពលលើដំណាំស្រូវសរុបចំនួន ៥០នាក់ ស្រី ១០នាក់។ ជាលទ្ធផលទទួលបាន៖
-ជ្រើសរើសសមាជិកក្រុមផលិតស្រូវចំណី បានចំនួន ៣៥នាក់ ស្រី ០៥នាក់
-បានជ្រើសរើសគណកម្មាការក្រុមក្រុផលិត ចំនួន ០៥នាក់ ស្រី ០១នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម