ចុះពិភាក្សាជាមួយលោក ដែក ម៉ី ប្រធានបណ្តុំអាជីវកម្មបន្លែ
ចេញ​ផ្សាយ ១៦ តុលា ២០២១
48

ថ្ងៃព្រហស្បតិ៍ ១១ កើត ខែស្រាពណ៍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១

លោក សេង ក្រុញ អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងជាជំនួយការកម្មវិធី ASPIRE របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានជូនតំណាងក្រុមហ៊ុនប្រមូលទិញបន្លែTropicam ចុះពិភាក្សាជាមួយលោក ដែក ម៉ី ប្រធានបណ្តុំអាជីវកម្មបន្លែនៅភូមិកញ្ចាង ឃុំស្លា និងជួបពិភាក្សាជាមួយលោកស្រី ផ្លុង សុភាព ប្រធានបណ្តុំអាជីវកម្មបន្លែនៅភូមិពន្លឺ ឃុំជំរះពេន ស្រុកសំរោង។ តាមរយៈការពិភាក្សានេះខាងភាគីក្រុមហ៊ុនបានប្រមូលព័ត៌មានពីឈ្មោះបន្លែ បរិមាណ និងតម្លៃពីខាងបណ្តុំយកទៅពិភាក្សាជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនសិន ហើយនិងធ្វើកិច្វសន្យាប្រមូលទិញករណីខាងក្រុមហ៊ុនមានតម្រូវការបន្លែ។

ចំនួនអ្នកចូលទស្សនា
Flag Counter