ចុះសម្របសម្រួលការប្រជុំបង្កើតបណ្ដុំអាជីវកម្មមាន់ និងរៀបចំរចនាសម្ព័ន្ធ ជាមួយគណៈកម្មាធិការ និងតំណាងសមាជិកសហគមន៍កសិកម្មរំពាក់ពេន ស្ថិតនៅក្នុងភូមិរំពាក់ពេន ឃុំឧត្តមសូរិយា ស្រុកត្រាំកក់
ចេញ​ផ្សាយ ១៦ តុលា ២០២១
46

ថ្ងៃព្រហស្បតិ៍ ១១ កើត ខែស្រាពណ៍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១

លោក អ៊ុច សេវាន្ធី ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងជាមន្ត្រីកម្មវិធី ASPIRE រួមនឹងលោក នួន ទិត្យភារាម ជាមន្ត្រីការិយាល័យ និងជាមន្ត្រីជំនួយការនៃកម្មវិធី ASPIRE បានចុះសម្របសម្រួលការប្រជុំបង្កើតបណ្ដុំអាជីវកម្មមាន់ និងរៀបចំរចនាសម្ព័ន្ធ ជាមួយគណៈកម្មាធិការ និងតំណាងសមាជិកសហគមន៍កសិកម្មរំពាក់ពេន ស្ថិតនៅក្នុងភូមិរំពាក់ពេន ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ដែលមានតំណាងចូលរួម ៨នាក់ ស្រី ៦នាក់ ។ 
លទ្ធផលយើងបានជ្រើសរើស÷
-លោក អោម ខ្លយ ជាប្រធានបណ្ដុំ 
-លោកស្រី កែវសុខុម ជាអនុប្រធាន 
-លោកស្រី អ៊ុកសុធី ជារដ្ឋបាលនិងហិរញ្ញិក
បណ្ដុំអាជីវកម្មក៏បានជ្រើសរើស អ្នកផ្គត់ផ្គង់ធាតុចូលចំនួន ០២នាក់ និងអ្នកប្រមូលទិញមាន់ ចំនួន ០៣ នាក់ផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter