ផ្តល់ទុនគាំទ្រសហវិនិយោគដល់សមាជិកបណ្តុំអាជីវកម្មស្រូវរបស់កម្មវិធីផ្សព្វផ្សាយបច្ចេកទេកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ ASPIRE ចំនួន៥០គ្រួសារស្ថិតនៅភូមិត្នោតទេរ ឃុំទ្រា ស្រុកសំរោង
ចេញ​ផ្សាយ ១៦ តុលា ២០២១
43

ថ្ងៃព្រហស្បតិ៍ ១១ កើត ខែស្រាពណ៍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងសហការីបានចូលរួមពិធីផ្តល់ទុនគាំទ្រសហវិនិយោគដល់សមាជិកបណ្តុំអាជីវកម្មស្រូវរបស់កម្មវិធីផ្សព្វផ្សាយបច្ចេកទេកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ ASPIRE ចំនួន៥០គ្រួសារស្ថិតនៅភូមិត្នោតទេរ ឃុំទ្រា ស្រុកសំរោង។ ដោយសមាជិកម្នាក់ៗ ទទួលបានជី ០១បាវ។ នាឱកាសនោះលោកប្រធានបានផ្តល់អនុសាសន៍ដល់បណ្តុំអាជីវកម្មរួមមាន៖
    - ប្រើប្រាស់ជីអោយត្រឹមត្រូវតាមដំណាក់កាលរបស់ដំណាំស្រូវ។
   - បណ្តុំត្រូវមានអ្នកប្រមូលទិញដើម្បីធានាថាស្រូវដែរបានផលិតមានទីផ្សារ។
   - កាត់បន្ថយចំណាយថ្លៃដើមផលិតមួយចំនួនដើម្បីទទួលបានចំណូលខ្ពស់។

ចំនួនអ្នកចូលទស្សនា
Flag Counter