ចុះត្រួតពិនិត្យ និងព្យាបាលជំងឺដុំពកស្បែក(LSD) ព្រមទាំងចែករំលែកបច្ចេកទេសដល់កសិករឲ្យធ្វើអនាម័យដូចជាៈ សម្អាតបរិវេណក្នុង និងក្រៅទ្រុងនិងត្រូវដាក់មុង បំពក់ផ្សែងភ្លើង ឬប្រើធូបមូសដើម្បីបណ្ដេញភ្នាក់ងារចម្លងជំងឺរួមមាន ពពួកមូស រុយ ល្បោម
ចេញ​ផ្សាយ ១៦ តុលា ២០២១
61

ថ្ងៃសុក្រ ៥ កើត ខែស្រាពណ៍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១

លោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត និងលោក ឈឹម ណែម អនុប្រធានការិយាល័យ រួមនឹងមន្រ្ដីសរុប ៤ បានសហការជាមួយលោក ញ៉ែម ចាន់រស្មី ប្រធានផ្នែកផលិតកម្ម និងបសុព្យាបាលស្រុកគីរីវង់ បានចុះត្រួតពិនិត្យ និងព្យាបាលជំងឺដុំពកស្បែក(LSD)  ព្រមទាំងចែករំលែកបច្ចេកទេសដល់កសិករឲ្យធ្វើអនាម័យដូចជាៈ សម្អាតបរិវេណក្នុង និងក្រៅទ្រុងនិងត្រូវដាក់មុង បំពក់ផ្សែងភ្លើង ឬប្រើធូបមូសដើម្បីបណ្ដេញភ្នាក់ងារចម្លងជំងឺរួមមាន ពពួកមូស  រុយ  ល្បោម  ក្នុងគោលបំណងជួយទប់ស្កាប់ការឆ្លងរីករាលដាលនៃជំងឺឆ្លងផ្សេងៗ ជាពិសេសជំងឺដុំពកស្បែក លើសត្វគោ  ក្របី នៅភូមិបឹងទំនប់ ឃុំព្រៃរំដេង ស្រុកគិរីវង់។

ចំនួនអ្នកចូលទស្សនា
Flag Counter