ចុះត្រួតពិនិត្យស្ថានភាពជំងឺដុំពកលេីស្បែកគោ ក្របីតាមបណ្ដាលស្រុកដែលផ្ទុះជំងឺ បានចំនួន ០៣ ស្រុក ១០ ឃុំ មានគោឈឺសរុប ១៧៥ ក្បាល ជាសរុប ៦៧ ក្បាល និងងាប់សរុប ០ ក្បាល
ចេញ​ផ្សាយ ១៦ តុលា ២០២១
51

ថ្ងៃព្រហស្បតិ៍ ៤ កើត ខែស្រាពណ៍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១

មន្រ្ដី ការិយាល័យ ផលិតកម្ម  និងបសុ ព្យាបាលខេត្ត  រួមជាមួយ នឹងមន្ត្រីផលិតកម្ម  និងបសុព្យាបាល នៃការិយាល័យធនធានធម្មជាតិ  និងបរិស្ថាន ស្រុក ព្រមទាំងភ្នាក់ងារសុខភាពសត្វភូមិ  និងលោកមេភូមិបានចុះត្រួតពិនិត្យស្ថានភាពជំងឺដុំពកលេីស្បែកគោ  ក្របីតាមបណ្ដាលស្រុកដែលផ្ទុះជំងឺ  បានចំនួន ០៣  ស្រុក  ១០  ឃុំ មានគោឈឺសរុប ១៧៥  ក្បាល ជាសរុប ៦៧  ក្បាល និងងាប់សរុប ០  ក្បាល  រួមមានៈ

+  ស្រុក ទ្រាំង ចំនួន ០៣ឃុំ៖ ឈឺសរុប ១១៤  ក្បាល ជាសរុប ៥៣  ក្បាល ងាប់  ០  ក្បាល 
+ស្រុក បុរីជលសារ ចំនួន ០៣ឃុំ៖ ឈឺសរុប ៣៦  ក្បាល ជាសរុប  ០  ក្បាល  ងាប់  ០  ក្បាល  
+ស្រុក អង្គបុរី ចំនួន ០៤ឃុំ៖ ឈឺសរុប ២៥  ក្បាល ជាសរុប  ១៤  ក្បាល  ងាប់  ០  ក្បាល 

ព្រមទាំងផ្ដល់ថ្នាំម្លឺមីទីឡែនចំនួន  ៥  លីត្រ  ជូនរដ្ឋបាលឃុំកំពែងស្រុកគីរីវង់  សម្រាប់ប្រេីប្រាស់ព្យាបាលជំងឺដុំពក់លេីស្បែកគោ  ក្របី។

ចំពោះ ការព្យាបាលជំងឺដុំពកលេីស្បែកគោ  ក្របី  អាចព្យាបាលក្នុងរយះពេល  ៧  ថ្ងៃ  សត្វ អាចជាសះស្បេីយ គ្រាន់តែប្រេីថ្នាំមួយចំនួនដូចជា  ថ្នាំបញ្ចុះកំដៅ  ថ្នាំប្រឆាំងនឹងការរលាក  និងថ្នាំម្លឺមីទីឡែន  លាបនៅលេីស្បែកប្រសិនបេីវាមានដំបៅរលាក  គ្រាន់តែអោយគាត់លាងទឹកនឹងសាប៊ូ លេីខ្លួនសត្វអោយបានញឹកញប់  និងដាក់សត្វនៅកន្លែងស្អាត ដូចជា  អោយសត្វដេកក្នុងមុង បំពក់ផ្សែងផ្លេីង  ឬប្រេីធុកមូស  ដេីម្បបណ្ដេញបណ្ដាញមូស  រុស  របោង  ចំណែុំសត្វមួយចំនួនតូចអាចព្យាបាលរហូតដល់  ២១  ថ្ងៃ ទើបជា។

 

ចំនួនអ្នកចូលទស្សនា
Flag Counter