ប្រធានការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្មខេត្តនិងជាប្រធានសម្របសម្រួលគម្រោងថ្នាក់ខេត្ត រួមជាមួយមន្ត្រីសហការគម្រោង (Jica, RSPP )
ចេញ​ផ្សាយ ១៦ តុលា ២០២១
75

ថ្ងៃព្រហស្បតិ៍ ៤ កើត ខែស្រាពណ៍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១

លោកស្រី ម៉ិល ចន្ទ័ ទេវី ប្រធានការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្មខេត្តនិងជាប្រធានសម្របសម្រួលគម្រោងថ្នាក់ខេត្ត រួមជាមួយមន្ត្រីសហការគម្រោង (Jica, RSPP )ចំនួន ០៣ រូប  សហការជាមួយសហគមន៍កសិកម្មអូរសារាយ បានអនុវត្តការងារ៖
   - ចុះពិនិត្យការអនុវត្តន៍បច្ចេកទេសដាំដុះដំណាំស្រូវ ក្នុងផលិតកម្មស្រូវពូជផ្ការំដួលរដូវវស្សាឆ្នាំ2021 
   - ដាំដុះលើកូដស្រែ G007F01 បានចំនួន 0.5 ហ.ត នៅសល់ 1.9ha ទៀត ដោយសារពេលព្រឹកមិនអាចដាំដុះបាន ដោយសារមានភ្លៀងធ្លាក់ពីយប់បន្ថែមទៀតច្រើនបង្គួរបណ្ដាលឲ្យដីមានសភាពសើមពេក រងចាំពេលរសៀលទើបចាប់ផ្តើមដាំ ចំណែកផ្ទៃដីដែលនៅសល់នឹងធ្វើការបន្តដាំនៅថ្ងៃស្អែកទៀត។
   - ដាំគ្រាប់ស្ងួត ដោយប្រើឧបករណ៍ Thai kid seeder (Drum seeder)
នៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់។

ចំនួនអ្នកចូលទស្សនា
Flag Counter