ចុះត្រួតពិនិត្យស្ថានភាពជំងឺដុំពកលេីស្បែកគោ ក្របីតាមបណ្ដាលស្រុកដែលផ្ទុះជំងឺ
ចេញ​ផ្សាយ ២០ កញ្ញា ២០២១
55

ថ្ងៃពុធ ៣ កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១

មន្រ្ដី ការិយាល័យ ផលិតកម្ម  និងបសុព្យាបាលខេត្ត  រួមជាមួយ នឹងមន្ត្រីផលិតកម្ម  និងបសុព្យាបាល នៃការិយាល័យធនធានធម្មជាតិ  និងបរិស្ថាន ស្រុក ព្រមទាំងភ្នាក់ងារសុខភាពសត្វភូមិ  និងលោកមេភូមិបានចុះត្រួតពិនិត្យស្ថានភាពជំងឺដុំពកលេីស្បែកគោ  ក្របីតាមបណ្ដាលស្រុកដែលផ្ទុះជំងឺ  បានចំនួន ០៦ស្រុក ២៦ឃុំ មានគោឈឺសរុប ៣៤៥ក្បាល ជាសរុប ១១៩ក្បាល និងងាប់សរុប ០២ក្បាល  រួមមានៈ

+  ស្រុក ទ្រាំង ចំនួន ០៣ឃុំ៖ ឈឺសរុប ១០៩ក្បាល ជាសរុប ៥០ក្បាល 
+ស្រុក គីរីវង់  ចំនួន ១០ឃុំ៖ ឈឺសរុប ៧៣ក្បាល ជាសរុប ៥៥ក្បាល ងាប់សរុប ០២ក្បាល
+ស្រុក បុរីជលសារ ចំនួន ០៣ឃុំ៖ ឈឺសរុប ២៨ក្បាល 
+ស្រុក បាទី ចំនួន ០៦ឃុំ៖ ឈឺសរុប ២៥ក្បាល ជាសរុប ០២ក្បាល 
+ស្រុក ត្រាំ កក់  ចំនួន ០៣ឃុំ៖ គោឈឺ ៥៨ក្បាល 
+ស្រុក អង្គបុរី ចំនួន ០១ឃុំ៖ ឈឺសរុប ៥២ក្បាល ជាសរុប  ១២  ក្បាល  ។

ចំពោះ ការព្យាបាលជំងឺដុំពក់លេីស្បែកគោ  ក្របី  អាចព្យាបាលក្នុងរយះពេល  ៧  ថ្ងៃ  សត្វ អាចជាសះស្បេីយ គ្រាន់តែប្រេីថ្នាំមួយចំនួនដូចជា  ថ្នាំបញ្ចុះកំដៅ  ថ្នាំប្រឆាំងនឹងការរលាក  និងថ្នាំម្លឺមីទីឡែន  លាបនៅលេីស្បែកប្រសិនបេីវាមានដំបៅរលាក  គ្រាន់តែអោយគាត់លាងទឹកនឹងសាប៊ូ លេីខ្លួនសត្វអោយបានញឹកញប់  និងដាក់សត្វនៅកន្លែងស្អាត ដូចជា  អោយសត្វដេកក្នុងមុង បំពក់ផ្សែងផ្លេីង  ឬប្រេីធុកមូស  ដេីម្បបណ្ដេញបណ្ដាញជំងឺ ដូចជា  មូស  រុស  របោង  និងមានសត្វមួយចំនួនតូចអាចព្យាបាលរហូតដល់  ២១  ថ្ងៃ ។

ចំនួនអ្នកចូលទស្សនា
Flag Counter