ប្រធានការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្មខេត្ត និងជាប្រធានសម្របសម្រួលគម្រោងថ្នាក់ខេត្ត រួមជាមួយមន្ត្រីសហការគម្រោង (Jica, RSPP )
ចេញ​ផ្សាយ ២០ កញ្ញា ២០២១
43

ថ្ងៃពុធ ៣ កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១

លោកស្រី ម៉ិល ចន្ទ័ ទេវី ប្រធានការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្មខេត្ត និងជាប្រធានសម្របសម្រួលគម្រោងថ្នាក់ខេត្ត រួមជាមួយមន្ត្រីសហការគម្រោង (Jica, RSPP )ចំនួន ០៣ រូប នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាខេត្តតាកែវ សហការជាមួយសហគមន៍កសិកម្មអូរសារាយ អនុវត្តការងារមួយចំនួនដូចខាង៖

   - ចុះពិនិត្យការអនុវត្តន៍បច្ចេកទេសដាំដុះដំណាំស្រូវ ក្នុងផលិតកម្មស្រូវពូជផ្ការំដួលរដូវវស្សាឆ្នាំ2021 
   -ដាំដុះលើកូដស្រែ G007F01 បានចំនួន 1 ហ.ត លើផ្ទៃដីសរុប 2 ហ.ត
   - ដាំគ្រាប់ស្ងួត ដោយប្រើឧបករណ៍ Thai kid seeder (Drum seeder)
នៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់។  ចំពោះការដាំដោយប្រើឧបករណ៍ Thai kid seeder ឃើញថាៈ មិនអាចដាំដុះបានដោយសារមានភ្លៀងធ្លាក់ពីយប់ច្រើនបង្គួរ បណ្ដាលឲ្យដីមានសភាពសើមពេក ហើយស្អិតជាប់ឧបករណ៍ដាំ ទើបធ្វើឲ្យពិបាកក្នុងការដាំដុះ ក៏សម្រេចបញ្ឈប់ការដាំ។

ចំនួនអ្នកចូលទស្សនា
Flag Counter