ថ្ងៃចន្ទ ១ កើត ខែស្រាពណ៍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១
លោក សេស សុខន មន្រ្ដី ការិយាល័យ ផលិតកម្ម និង បសុព្យាបាលខេត្ត រួមជាមួយលោកមេភូមិ និងភ្នាក់ងារសុខភាពសត្វភូមិ បានចុះត្រួតពិនិត្យស្ថានភាពជម្ងឺ ដុំពកលេីស្បែកគោ ជាលទ្ធផល ពិនិត្យ ឃើញ ថា ៖
- នៅភូមិ ស្គុល ឃុំស្មោង គោឈឺសរុប ២៣ ក្បាល ជាសះស្បេីយ ១២ ក្បាល
និងនៅភូមិស្មោង ឃុំស្មោង ស្រុកទ្រាំង គោឈឺសរុប ៨ ក្បាល ជាសរុប ២ ក្បាល
-នៅភូមិ បន្ទាយ ឃុំជីស្មារ គោឈឺសរុប ៣១ ក្បាល ជាសរុប ២៤ ក្បាល
និងនៅភូមិ អណ្ដែងសាំង ខ្មែរ ឃុំជីស្ខ្មារស្រុកទ្រាំង គោឈឺសរុប ១៤ ជាសរុប ១២ ក្បាល
ក្នុងឱកាសនោះបានចែករំលែកបច្ចេកទេសបសុពេទ្យដល់កសិករ៖
-ធ្វេីអនាម័យសម្អាតបរិវេណក្នុង និងក្រៅទ្រុង -ដាក់មុងឲ្យគោដេក
-បំពក់ផ្សែងភ្លេីង ឬប្រេីធុកមូសដេីម្បីបណ្ដេញភ្នាក់ងារចម្លងជំងឺដូចជា ពពួកមូស រុយ របោម ក្នុងគោលបំណងជួយទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺឆ្លងផ្សេងៗជាពិសេសជំងឺដុំពក់លេីស្បែកគោ ក្របី។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម