ថ្ងៃចន្ទ ១ កើត ខែស្រាពណ៍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១
លោកស្រី ម៉ិល ចន្ទ័ ទេវី ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មខេត្ត និងជាប្រធានសម្របសម្រួលគម្រោងថ្នាក់ខេត្ត រួមជាមួយមន្ត្រីសហការគម្រោង (Jica, RSPP )ចំនួន ០២ រូប សហការជាមួយសហគមន៍អូរសារាយ អនុវត្តការងារមួយចំនួន រួមមាន៖
- ចុះពិនិត្យការអនុវត្តន៍បច្ចេកទេសដាំដុះដំណាំស្រូវ ក្នុងផលិតកម្មស្រូវពូជផ្ការំដួលរដូវវស្សាឆ្នាំ2021
- ដាំដុះលើកូដស្រែ G006F06 បានចំនួន 1.5 ហ.ត លើផ្ទៃដីសរុប 3ហត សម្រាប់ផ្ទៃដីនៅសល់នឹងដាំបន្តនៅថ្ងៃបន្ទាប់
- ដាំដុះលើកូដស្រែ G030F02 ដែលនៅសល់ទំហំ 1.5 ហ.ត ផ្ទៃដីដែលនៅសល់នឹងបន្តដាំនៅថ្ងៃបន្ទាប់
- ដាំគ្រាប់ស្ងួត ដោយប្រើឧបករណ៍ Thai kid seeder (Drum seeder)
នៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម