ការិយាល័យ បសុព្យាបាលខេត្ត រួមនឹងភ្នាក់ងារសុខភាពសត្វភូមិ បានចុះពិនិត្យស្ថានភាពជំងឺ និងព្យាបាល ជំងឺដុំពក់លេីស្បែកគោនៅភូមិ លោក ឃុំ សន្លុង ស្រុក ទ្រាំងខេត្ត តាកែវ
ចេញ​ផ្សាយ ២០ កញ្ញា ២០២១
101

ថ្ងៃសុក្រ ១៣ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១

លោក  សេស  សុខន  មន្រ្ដី ការិយាល័យ បសុព្យាបាលខេត្ត  រួមនឹងភ្នាក់ងារសុខភាពសត្វភូមិ  បានចុះពិនិត្យស្ថានភាពជំងឺ  និងព្យាបាល ជំងឺដុំពក់លេីស្បែកគោនៅភូមិ លោក  ឃុំ សន្លុង   ស្រុក ទ្រាំងខេត្ត តាកែវ  បានចំនួន  ៦  គ្រួសារ គោសរុប ៨ ក្បាល  ព្រមទាំងចែករំលែកបច្ចេកទេសបសុពេទ្យដល់កសិករដោយធ្វេីអនាម័យសម្អាតបរិវេណក្នុងនិងក្រៅទ្រុង  និងត្រូវដាក់មុងអោយគោដេក  បំពក់ផ្សែងភ្លេីង  ឬប្រេីធុកមូសដេីម្បីបណ្ដេញភ្នាក់ងារចម្លងជំងឺដូចជា  ពពួកមូស  រុយ  បោម  ក្នុងគោលបំណងជួយទប់ស្កាប់ការឆ្លងរីករាលដាលនៃជំងឺឆ្លងផ្សេងៗជាពិសេសជំងឺដុំពកលេីស្បែកគោ  ក្របី។ 

ចំនួនអ្នកចូលទស្សនា
Flag Counter