ក្រុមការងារទីប្រឹក្សា CS1 និង CS2 នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC រួមនឹងមន្រ្តីអង្គភាពអនុវត្តគម្រោងខេត្ត PPIU បានប្រជុំសាកសួរព័ត៌មាន និងពិនិត្យទីតាំងបំរុងសង់ឃ្លាំងស្រូវ
ចេញ​ផ្សាយ ២០ កញ្ញា ២០២១
72

ថ្ងៃសុក្រ ១៣ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១

ក្រុមការងារទីប្រឹក្សា CS1 និង CS2 នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC រួមនឹងមន្រ្តីអង្គភាពអនុវត្តគម្រោងខេត្ត PPIU បានប្រជុំសាកសួរព័ត៌មាន និងពិនិត្យទីតាំងបំរុងសង់ឃ្លាំងស្រូវ បានចំនួន ២ សហគមន៍កសិកម្ម ក្នុងស្រុកត្រាំកក់ និងទ្រេ ដើម្បីធ្វើការវាយតម្លៃគាំទ្រក្នុងឆ្នាំ២០២២ ដោយទទួលបានលទ្ធផលៈ
+សហគមន៍កសិកម្មដំរីរមៀល ស្ថិតក្នុងភូមិត្រពាំងឈូក ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់៖សហគមន៍មិនទាន់មានដីសាងសង់ឃ្លាំងស្តុកស្រូវចំណីទេ។ គណកម្មាធិការសហគមន៍ បានសំណូមពរដល់ក្រុមការងារត្រួតពិនិត្យរបស់គម្រោងពន្យាពេលទុកឲ្យសហគមន៍កសិកម្មរយះពេល ២ខែ ដើម្បីរកដីសម្រាប់សាងសង់។
+សហគមកសិកម្មសំបួរចម្រេីនផល ស្ថិតក្នុងភូមិពោធ៍ ឃុំសំបួរ ស្រុកទ្រាំង៖ សហគមន៍មានដីកម្មសិទ្ទសម្រាប់សាងសង់ឃ្លាំងស្រូវចំណីទំហំ២៥ម x ៣៥ម និងមានលិខិតទិញលក់ដីដោយចុះហត្ថលេខាទទួលស្គាល់ពីភូមិនិងឃុំ។

ចំនួនអ្នកចូលទស្សនា
Flag Counter