ថ្ងៃព្រហស្បតិ៍ ១២ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១
ក្រុមការងារទីប្រឹក្សា CS1 និង CS2 នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC រួមនឹងមន្រ្តីអង្គភាពអនុវត្តគម្រោងខេត្ត PPIU បានប្រជុំសាកសួរព័ត៌មាន និងពិនិត្យទីតាំងបំរុងសង់ឃ្លាំងស្រូវ បានចំនួន ៤ សហគមន៍កសិកម្ម ក្នុងស្រុកគីរីវង់ និងកោះអណ្តែត ដើម្បីធ្វើការវាយតម្លៃគាំទ្រក្នុងឆ្នាំ២០២២ ដោយទទួលបានលទ្ធផល"
-សហគមន៍កសិកម្មរាមអណ្តើក ស្ថិតក្នុងភូមិរាមអណ្តើក ឃុំរាមអណ្តើក ស្រុកគីរីវង់ៈ មានដីសាងសង់ឃ្លាំងស្តុកស្រូវចំណី ប៉ុន្តែទំហំតូចមិនអាចសង់បាន។ គណកម្មាធិការសហគមន៍កសិកម្មសំណូមពរដល់ គម្រោងអោយពន្យាពេលទុកឲ្យសហគមន៍កសិកម្មរយៈពេល ១ខែ ដើម្បីរកទីតាំងថ្មី។
-សហគមកសិកម្មគីរីឧត្តមតាអូរ ស្ថិតក្នុងភូមិស្លា ឃុំតាអូរ ស្រុកគីរីវង់ៈ មានដីកម្មសិទ្ធិសម្រាប់សាងសង់ឃ្លាំងស្រូវចំណីទំហំ ៣០មx៣០ម មានលិខិតទិញលក់ដីដោយនិងចុះហត្ថលេខាទទួលស្គាល់ដោយភូមិ និងឃុំ។
-សហគមន៍កសិកម្មព្រៃអំពក ស្ថិត នៅ ឃុំ ព្រៃ អំពក ស្រុក គីរីវង់ៈ មិនមានដីសម្រាប់សាងសង់ឃ្លាំងស្តុកស្រូវចំណីទេ។
-គណៈកម្មាធិការ សហគមន៍ កសិកម្ម សំណូមពរ ដល់ គម្រោង ពន្យាពេល ទុក អោយ សហគមន៍ កសិកម្ម រយៈ ពេល ១ខែ ដេីម្បី រកទីតាំងថ្មី។
-សហគមកសិកម្មពន្លឺសិរីរាង្គ ស្ថិត នៅ ឃុំពេជសារ ស្រុក កោះអណ្ដែត ៖ មានដីកម្មសិទ្ទសម្រាប់សាងសង់ឃ្លាំងស្រូវចំណី។
សហគមន៍កសិកម្មទាំងអស់ក៏បានសំណូមពរមកគម្រោងឲ្យជួយសម្រួលពីបញ្ហាដីសម្រាប់សង់ឃ្លាំងនេះ ដោយពួកគាត់បានសំណូមពរឲ្យគម្រោងធ្វើការរៀបចំប្លង់ដោយគិតទៅតាមផ្ទៃក្រឡាដីដែលសហគមន៍កសិកម្មមាន ទោះបីជាដីមានបណ្តោយ និង ទទឹង មិនដូចទំហំក្នុងប្លង់(17mx25m) ក៏ដោយ។