ថ្ងៃព្រហស្បតិ៍ ១២ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១
លោក សេស សុខន មន្រ្ដី ការិយាល័យ ផលិតកម្មនិហបសុព្យាបាលខេត្ត រួមនឹងភ្នាក់ងារសុខភាពសត្វភូមិ បានចុះពិនិត្យស្ថានភាពជំងឺ និងព្យាបាល ជំងឺដុំពក់លេីស្បែកគោនៅភូមិ បន្ទាយ ឃុំជីខ្មារ ស្រុក ទ្រាំងខេត្ត តាកែវ បានចំនួន ៣ ក្បាល ព្រមទាំងចែករំលែកបច្ចេកទេសបសុពេទ្យដល់កសិករដោយធ្វេីអនាម័យសម្អាតបរិវេណក្នុងនិងក្រៅទ្រុង និងត្រូវដាក់មុងអោយគោដេក បំពក់ផ្សែងភ្លេីង ឬប្រេីធុកមូសដេីម្បីបណ្ដេញភ្នាក់ងារចម្លងជំងឺដូចជា ពពួកមូស រុយ បោម ក្នុងគោលបំណងជួយទប់ស្កាប់ការឆ្លងរីករាលដាលនៃជំងឺឆ្លងផ្សេងៗជាពិសេសជំងឺដុំពកលេីស្បែកគោ ក្របី។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម