ផ្នែកជលផលអង្គរបូរីចុះបង្ក្រាបបទល្មើសជលផល នៅចំនុចអតីត: ឡូតិ៍១៣ ឃុំគោកធ្លក ស្រុកអង្គរបូរី
ចេញ​ផ្សាយ ២០ កញ្ញា ២០២១
31

ថ្ងៃព្រហស្បតិ៍ ១២ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១

លោក អ៊ឹម  ផាត និង លោក ណុប សំណាង នាយរងផ្នែកជលផលអង្គរបូរី រួមនឹងលោក អ៊ូ  និត នាយសង្កាត់ជលផលគោកធ្លកនិងកំលាំងសហការចំនួន ០៣រូប បានចុះបង្ក្រាបបទល្មើសជលផល នៅចំនុចអតីត: ឡូតិ៍១៣ ឃុំគោកធ្លក ស្រុកអង្គរបូរី ដោយរឹបអូសវត្ថុតាងរួមមានៈ
-លូស្បៃមុងចំនួន ១៣ មាត់លូ
-របាំងស្បៃមុងប្រវែង ៤៨០ម៉ែត្រ
-បង្គោលប្ញស្សីចំនួន១២០ដើម
-ត្រីចំរុះទំងន់ ២k.g បានព្រលែងក្នុងបឹងវិញជាប្រយោជន៍សាធារណ:។

ចំនួនអ្នកចូលទស្សនា
Flag Counter