ចុះធ្វើការពិនិត្យទីតាំងសហគមន៍កសិកម្មចំនួន ០៤សហគមន៍ ក្នុងស្រុកត្រាំកក់
ចេញ​ផ្សាយ ២០ កញ្ញា ២០២១
34

ថ្ងៃពុធ ១១ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១

ក្រុមការងារទីប្រឹក្សា CS1 និង CS2 នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC រួមនឹងមន្រ្តីអង្គភាពអនុវត្តគម្រោងខេត្ត PPIU បានចុះធ្វើការពិនិត្យទីតាំងសហគមន៍កសិកម្មចំនួន ០៤សហគមន៍ ក្នុងស្រុកត្រាំកក់ ដោយទទួលបានលទ្ធផលៈ
-សហគមន៍កសិកម្ម សាមគ្គីមានជ័យផ្លូវលោក ឃុំត្រពាំងក្រញូង៖ មានដីសាងសង់ឃ្លាំងបាន
-សហគមន៍កសិកម្ម ស្រែខ្វាវ ឃុំជាងទងៈ សហគមន៍សំណូមពរគម្រោងសាងសង់ឃ្លាំងទៅតាមទំដីដែលសហគមន៍មាន (10mx30m)
-សគមន៍កសិកម្មសាមគ្គីខ្ពបស្វាយ ឃុំត្រពាំងក្រញូងៈ សហគមន៍កសិកម្មមានដីទំហំ 15mx100m សំរាប់សង់ឃ្លាំង និងមានឯកសារពាក់ពន្ធ័ដីធ្លីសហគមន៍។ សហគមន៍កសិកម្មទាំងអស់ក៏បានសំណូមពរមកគម្រោងឲ្យជួយសម្រួលពីបញ្ហាដីសម្រាប់សង់ឃ្លាំងនេះ  ដោយពួកគាត់បានសំណូមពរឲ្យគម្រោងធ្វើការរៀបចំប្លង់ដោយគិតទៅតាមផ្ទៃក្រឡាដីដែលសហគមន៍កសិកម្មមាន ទោះបីជាដីមានបណ្តោយ និង ទទឹង មិនដូចទំហំក្នុងប្លង់(17mx25m) ក៏ដោយ។

ចំនួនអ្នកចូលទស្សនា
Flag Counter