ចុះធ្វើស្រែបង្ហាញរដូវវស្សាដាំស្រូវជាជួរ ដោយប្រើឧបករណ៍ព្រោះគា្រប់ស្រូវ
ចេញ​ផ្សាយ ២០ កញ្ញា ២០២១
38

ថ្ងៃពុធ ១១ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១

លោក ឈន សារិត អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មខេត្ត និងលោក សេង ក្រុញ អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្មខេត្ត និងមន្ត្រី បានចុះធ្វើស្រែបង្ហាញរដូវវស្សាដាំស្រូវជាជួរ ដោយប្រើឧបករណ៍ព្រោះគា្រប់ស្រូវ ដែលបានផ្តល់ជូនដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដល់ប្រជាកសិករនៅខេត្តតាកែវ កាលពីឆ្នាំ២០២០ កន្លងមកនេះ របស់លោក គង់ វ៉ុង ដែលមានផ្ទៃដី ៥៦អា ដោយបានប្រើពូជផ្ការំដួល ៧០ គ.ក្រនៅភូមិ ចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស។ ការធ្វើស្រែបង្ហាញនេះឧបត្ថម្ភគាំទ្រដោយកម្មវិធីខ្សែសង្វាក់ផលិតកម្មកសិកម្មកម្ពុជា-អូស្រ្តាលី (CAVAC) សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។

ចំនួនអ្នកចូលទស្សនា
Flag Counter