ចុះធ្វើការពិនិត្យទីតាំងសហគមន៍កសិកម្មចំនួន ០៥សហគមន៍ ក្នុងស្រុកសំរោង ស្រុកព្រៃកប្បាស និងត្រាំកក់
ចេញ​ផ្សាយ ០៥ កញ្ញា ២០២១
52

ថ្ងៃអង្គារ ១០ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១

ក្រុមការងារទីប្រឹក្សា CS1 និង CS2 នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC រួមនឹងមន្រ្តីអង្គភាពអនុវត្តគម្រោងខេត្ត PPIU បានចុះធ្វើការពិនិត្យទីតាំងសហគមន៍កសិកម្មចំនួន ០៥សហគមន៍ ក្នុងស្រុកសំរោង ស្រុកព្រៃកប្បាស និងត្រាំកក់ ដោយទទួលបានលទ្ធផល៖
-សហគមន៍កសិកម្ម ឧត្តមសូរិយា ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ៈ មានដីសាងសង់ឃ្លាំងបាន
-សហគមន៍កសិកម្មរំពាក់ពេន ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ៈ សុំពេលប្រជុំវិសាមញ្ញដើម្បីពិភាក្សាពីការទិញដីសំរាប់សង់ឃ្លាំងស្រូវចំណី
-សហគមន៍កសិកម្មទួលព្រះវិហារ ឃុំបានកាម ស្រុកព្រៃកប្បាសៈ មានដីសាងសង់ឃ្លាំងបាន
-សគមន៍កសិកម្មកញ្ចាងជីសូរ្យ ឃុំស្លា ស្រុកសំរោងៈ ក្នុងលិខិតកាន់កាប់មានទំហំ 15m x 68m តែដោយកាត់ចំណីផ្លូវចេញនៅសល់ទំហំតែ 10m x 68m វាមានទទឹងខ្លីពេក
-សគមន៍កសិកម្មបឹងអមតៈ ឃុំជំរះពេនៈ ដីដែលជាអំណោយរបស់ឃុំ និងស្រុកផ្តល់ជូនវាដីអាងទឹក ដូចនេះមិនអាចទទួលយកបានទេ។ សហគមន៍កសិកម្មទាំងអស់ក៏បានសំណូមពរមកគម្រោងឲ្យជួយសម្រួលពីបញ្ហាដីសម្រាប់សង់ឃ្លាំងនេះ  ដោយពួកគាត់បានសំណូមពរឲ្យគម្រោងធ្វើការរៀបចំប្លង់ដោយគិតទៅតាមផ្ទៃក្រឡាដីដែលសហគមន៍កសិកម្មមាន ទោះបីជាដីមានបណ្តោយ និង ទទឹង មិនដូចទំហំក្នុងប្លង់(17mx25m) ក៏ដោយ ប៉ុន្តែដីគាត់មានទំហំធំជាង ប្លង់របស់គម្រោង។

ចំពោះសហគមន៍កសិកម្មបឹងអមតៈ និង កញ្ចាងជីសូរ្យ ក្រុមការងារបានអោយពួករកទីតាំងថ្មីមកជំនួស។ 

ចំនួនអ្នកចូលទស្សនា
Flag Counter