ចុះត្រួតពិនិត្យស្ថានភាពជំងឺសត្វគោ ក្របី និងបានចែកជូននៅថ្នាំម្លឺមេឌីទ្បែន ធូបមូស ហេប ភី អេ
ចេញ​ផ្សាយ ០៥ កញ្ញា ២០២១
37

ថ្ងៃអង្គារ ១០ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១

លោក  ម៉េង  សុធី  អនុប្រធាន មន្ទីរ កសិកម្ម  រុក្ខាប្រមាញ់  និងនេសាទខេត្ត រួមនិងលោក  ថៃ  លី  ប្រធានការិយាល័យផលិតកម្ម  និងបសុព្យាបាលខេត្ត និងមន្រ្តីសរុប  ៥  នាក់ សហការជាមួយរដ្ឋបាលឃុំកំពែង និងរដ្ឋបាលស្រុកគីរីវង់ ចុះត្រួតពិនិត្យស្ថានភាពជំងឺសត្វគោ  ក្របី និងបានចែកជូននៅថ្នាំម្លឺមេឌីទ្បែន  ធូបមូស   ហេប   ភី   អេ  ។  ក្នុងឱកាសនោះដែរ បានធ្វើការផ្សព្វផ្សាយនិងចែករំលែកបច្ចេកទេសបសុពេទ្យ រួមមានៈ
-ធ្វេីអនាម័យសម្អាតបរិវេណក្នុង  និងក្រៅទ្រុង  -សត្វផឹកទឹកស្អាត 
-ដាក់មុងឲ្យសត្វដេក  
-បំពក់ផ្សែងភ្លេីងឬប្រេីធុបមូស  HPA ដេីម្បីកម្ចាត់សត្វល្អិតដូចជាពពួកសត្វ  មូស  រុយ  តាបោម ដើម្បីជួយទប់ស្កាត់ជំងឺឆ្លងផ្សេងៗ  ជាពិសេស ជំងឺដុំពកលេីស្បែក  គោ  ក្របី ។ លោកអនុប្រធានមន្ទីរក៏បានសំណូមពរអោយ អ្នកចិញ្ចឹមសត្វត្រូវរាយការណ៍ជាបន្ទាន់មកភ្នាក់ងារសុខភាពសត្វភូមិ  មន្រ្ដី បសុពេទ្យស្រុក នៅពេលជួបបញ្ហាជម្ងឺនេះ។

ចំនួនអ្នកចូលទស្សនា
Flag Counter