មន្ត្រីអង្គភាពអនុវត្តគម្រោងខេត្ត PPIU នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC ) បានធ្វើការប្រជុំផ្សព្វផ្សាយឡជីវឧស្ម័ន និងរោងជីកំប៉ុស្ត(តាមគ្រួសារ និងទីវាល)
ចេញ​ផ្សាយ ០៥ កញ្ញា ២០២១
38

ថ្ងៃព្រហស្បតិ៍ ៥ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១

លោកស្រី កែប សុកន អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្មខេត្ដ  និងមន្រ្តីការិយាលយ័នីតិកម្មកសិកម្មខេត្ដ ជាមន្ត្រីអង្គភាពអនុវត្តគម្រោងខេត្ត PPIU នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC ) បានធ្វើការប្រជុំផ្សព្វផ្សាយឡជីវឧស្ម័ន និងរោងជីកំប៉ុស្ត(តាមគ្រួសារ និងទីវាល) នៅភូមិត្រពាំងព្រីង ឃុំលាយបូ រស្រុកត្រាំកក់ ដោយទទួលបានលទ្ធផលដូចខាងក្រោម ៖
-អ្នកចូលរួមសរុបចំនួន ១៤នាក់ ស្រី ៥នាក់ ដែលជាអ្នកចិញ្ចឹមសត្វ។
-អ្នកចាប់អារម្មឡជីវៈឧស្ម័ននិងរោងជីកំប៉ុសចំនួន ០២នាក់ ស្រី១នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter