ប្រជុំផ្សព្វផ្សាយពីឡជីវឧស្ម័ន និងរោងជីកំប៉ុស្តិ៍ (តាមគ្រួសារ និងទីវាល)
ចេញ​ផ្សាយ ០៥ កញ្ញា ២០២១
37

ថ្ងៃអង្គារ ៣ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១

លោកស្រី កែប សុកន អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្មខេត្ដ  និងមន្រ្តីការិយាលយ័នីតិកម្មកសិកម្ម ជាមន្ត្រីអង្គភាពអនុវត្តគម្រោងខេត្ត PPIU នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC ) បានធ្វើការប្រជុំផ្សព្វផ្សាយពីឡជីវឧស្ម័ន និងរោងជីកំប៉ុស្តិ៍ (តាមគ្រួសារ និងទីវាល) នៅភូមិបាក់កូដ ឃុំលាយបូរ ស្រុកត្រាំកក់ ដែលមានអ្នកចូលរួមសរុបចំនួន ១៨នាក់ ក្នុងនោះស្រី ១០នាក់ ដែលជាអ្នកចិញ្ចឹមសត្វ។ លទ្ធផលទទួលបានរួមមាន ៖
-អ្នកចូលរួមមានការយល់អំពីសារ:ប្រយោជន៍ការប្រើប្រាស់ឡជីវឧស្ម័ន និងរោងជីកំប៉ុស្តិ៍
-អ្នកចាប់អារម្មឡជីវៈឧស្ម័ន និងរោងជីកំប៉ុស្តិ៍ចំនួន ០២នាក់ ស្រី ១នាក៉។

ចំនួនអ្នកចូលទស្សនា
Flag Counter