លោក សេង ក្រុញ អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្មខេត្ត និងសហការី បានចុះពិនិត្យមើលស្រែបង្ហាញដាំស្រូវជាជួរ
ចេញ​ផ្សាយ ០៥ កញ្ញា ២០២១
34

ថ្ងៃអង្គារ ៣ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១

លោក សេង ក្រុញ អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្មខេត្ត  និងសហការី បានចុះពិនិត្យមើលស្រែបង្ហាញដាំស្រូវជាជួរ ដោយប្រើឧបករណ៍ដែលបានផ្តល់ជូនដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដល់ប្រជាកសិករនៅខេត្តតាកែវ កាលពីឆ្នាំ ២០២០ កន្លងមក ដូចខាងក្រោម៖
- បានចុះពិនិត្យមើលការរៀបចំដីដើម្បីធ្វើការបង្ហាញដាំស្រូវជាជួររបស់លោក គង់ វ៉ុង មានផ្ទៃដី ៥៦អា នៅភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស។
- បានចុះពិនិត្យមើលស្រែបង្ហាញចំនួន ០៥បង្ហាញ នៅភូមិពន្ទង ឃុំបានកាម ស្រុកព្រៃកប្បាស ពិនិត្យជារួមស្រូវលូតលាស់ល្អ ហើយកំពុងស្ថិតក្នុងវគ្គបង្កបង្កើនផល ដំណាក់កាលករកើតកួរ។ សូមបញ្ជាក់ថាការធ្វើស្រែបង្ហាញនេះឧបត្ថម្ភគាំទ្រដោយកម្មវិធីខ្សែសង្វាក់ផលិតកម្មកសិកម្មកម្ពុជា-អូស្រ្តាលី (CAVAC) សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter