ប្រជុំផ្សព្វផ្សាយសារប្រយោជន៍នៃការប្រើប្រាស់ឡជីវឧស្ម័ន និងរោងជីកំប៉ុស្តិ៍ (តាមគ្រួសារ និងទីវាល) នៅសហគមន៍កសិកម្មភូមិបីសាមគ្គី
ចេញ​ផ្សាយ ០៥ កញ្ញា ២០២១
42

ថ្ងៃចន្ទ ២ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១

លោកប្រធានការិយាល័យគ្រឿងយន្តកសិកម្មខេត្ដ និងមន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ដ ជាមន្ត្រីអង្គភាពអនុវត្តគម្រោងខេត្ត PPIU នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC ) បានធ្វើការប្រជុំផ្សព្វផ្សាយសារប្រយោជន៍នៃការប្រើប្រាស់ឡជីវឧស្ម័ន  និងរោងជីកំប៉ុស្តិ៍ (តាមគ្រួសារ និងទីវាល) នៅសហគមន៍កសិកម្មភូមិបីសាមគ្គី ស្ថិតក្នុងភូមិក្រពុំឈូក ឃុំក្រពុំឈូក  ស្រុកកោះអណ្ដែត ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
-ពួកគាត់បានយល់អំពីសារ:ប្រយោជន៍ឡជីវឧស្ម័ន និងរោងជីកំប៉ុស្តិ៍
-អ្នកចូលរួមសរុបចំនួន ១៣នាក់ ស្រី ០៨នាក់ 
-អ្នកជាវឡជីឧស្ម័ន និងរោងជីកំប៉ុស្តិ៍ចំនួន ០២នាក់ ស្រី ០២នាក់
-អ្នកចាប់អារម្មណ៍ឡជីវៈឧស្ម័ន និងរោងជីកំប៉ុស្តិ៍ចំនួន ០៥នាក់ ស្រី ០៣នាក់។ 

ចំនួនអ្នកចូលទស្សនា
Flag Counter