ចុះពិនិត្យមើលការងារនាំចេញស្រូវនៅច្រកអន្តរជាតិភ្នំដិន ស្រុកគីរីវង់
ចេញ​ផ្សាយ ០៥ កញ្ញា ២០២១
31

ថ្ងៃសៅរ៍ ១៥ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ បានសហការជាមួយអជ្ញាធរមូលដ្ឋានស្រុកគីរីង់ ចុះពិនិត្យមើលការងារនាំចេញស្រូវនៅច្រកអន្តរជាតិភ្នំដិន ស្រុកគីរីវង់។ ឆ្លងតាមការសាកសួរជាមួយអាជ្ញាធរឈ្មួញ និងអ្នកបើកបរ ក្រុមការងារទទួលបានព័ត៌មានថា តាមធម្មតាស្រូវចុះតាមច្រកអន្តរជាតិភ្នំដិនប្រមាណ 3 000 តោន ទៅ 4000 តោនក្នុងមួយថ្ងៃ តែសម្រាប់ថ្ងៃទី 22 ខែកក្កដាឆ្នាំ 2021 កន្លងមកការនាំចេញស្រូវមានការកើនឡើងខុសធម្មតាប្រមាណ 9 000តោន ក្នុងមួយថ្ងៃ។ តាមរយៈការពិនិត្យ និងសាកសួរថ្ងៃនេះ ស្រូវពាក្យច្រើនបានដឹកដល់តាំងពីព្រលឹមតែមិនទាន់បានចុះដល់ច្រកអន្តរជាតិភ្នំដិន ដែលជាកន្លែងផ្ទេរស្រូវចេញនៅឡើយនៅមានការកកស្ទះឡាននៅលើផ្លូវជាតិលេ2 ចាប់ពីចំណុចភូមិព្រៃតាម៉ៅ ឃុំភ្នំដិនរហូតដល់កន្លែងទៀផ្ទេរស្រូវក្នុងចម្ងាយ 3,5 គីឡូម៉ែត្រ។  ការកកស្ទះឡានដឹកស្រូវច្រើននេះ ដោយសារមានបញ្ហាបិទច្រកនានាក្នុងខេត្តព្រៃវែង និងការសម្រុកប្រមូលផលស្រូវដើមរដូវតាមខេត្តផ្សេងៗ ហើយដឹកមកកាន់ច្រកអន្តរជាតិភ្នំដិននេះទាំងអស់រួមមាន៖ខេត្តតាកែវ កំពង់ស្ពឺ កណ្ដាល កំពង់ឆ្នាំងពោធិ៍សាត់ កំពង់ធំ កំពង់ចាម និងខេត្តព្រៃវែង។ 

ចំនួនអ្នកចូលទស្សនា
Flag Counter