បើកវគ្គបណ្ដុះ បណ្ដាលគ្រូបង្គោល (ក្រុមទី ០២) ស្តីពីបច្ចេកទេសត្រួតពិនិត្យការសាងសង់ វិធីសាស្រ្តផ្សព្វផ្សាយឡ និងជីឡជីវឧស្ម័នដល់មន្រ្តីអនុវត្តគម្រោង និងអ្នកផ្សព្វផ្សាយ
ចេញ​ផ្សាយ ០៥ កញ្ញា ២០២១
30

ថ្ងៃសុក្រ ១៤ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១

អង្គភាពអនុវត្តគម្រោងខេត្ត PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC បានបន្តបើកវគ្គបណ្ដុះ បណ្ដាលគ្រូបង្គោល (ក្រុមទី ០២) ស្តីពីបច្ចេកទេសត្រួតពិនិត្យការសាងសង់ វិធីសាស្រ្តផ្សព្វផ្សាយឡ និងជីឡជីវឧស្ម័នដល់មន្រ្តីអនុវត្តគម្រោង និងអ្នកផ្សព្វផ្សាយដោយមានការសម្របសម្រួលពីលោក ភួង តារា ទីប្រឹក្សាគម្រោង CS2។ វគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណងដើម្បីពង្រឹងសមត្ថភាពដល់ភ្នាក់ងារផ្សព្វផ្សាយ និងមន្រ្តីអនុវត្តគម្រោងខេត្ត PPIU នេះ ដើម្បីឱ្យទទួលបាននូវចំណេះដឹងលើផ្នែកឡនិងជីឡជីវឧស្ម័ន បច្ចេកទេសសាង់សង់ និងការត្រួតពិនិ្យបច្ចេកទេសសាង់សង់កំឡុងពេលសាងសង់ និងក្រោយពេលសាងសង់ ដើម្បីអោយប្រាកដថាការសាងសង់មានស្តង់ដាត្រឹមត្រូវតាមបច្ចេកទេស និងបទដ្ឋានត្រឹមត្រូវ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter