ប្រជុំផ្សព្វផ្សាយឡជីវឧស្ម័ននិងរោងជីកំប៉ុស្តិ៍ (តាមគ្រួសារនិងទីវាល)នៅសហគមន៍កសិកម្មពន្លឺបេងក្រពុំឈូក ស្ថិតនៅភូមិបេងឃុំក្រពុំឈូក ស្រុកកោះអណ្តែត
ចេញ​ផ្សាយ ០៥ កញ្ញា ២០២១
32

ថ្ងៃព្រហស្បតិ៍ ១៣ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១

លោកប្រធានការិយាល័យគ្រឿងយន្តកសិកម្មខេត្ដ និងមន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ដ ជាមន្ត្រីអង្គភាពអនុវត្តគម្រោងខេត្ត PPIU នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC ) បានប្រជុំផ្សព្វផ្សាយឡជីវឧស្ម័ននិងរោងជីកំប៉ុស្តិ៍ (តាមគ្រួសារនិងទីវាល)នៅសហគមន៍កសិកម្មពន្លឺបេងក្រពុំឈូក ស្ថិតនៅភូមិបេងឃុំក្រពុំឈូក ស្រុកកោះអណ្តែត ដោយទទួលលទ្ធផលដូចខាងក្រោម ៖
-ពួកគាត់បានយល់អំពីសារ:ប្រយោជន៍ការប្រើប្រាស់ឡជីវឧស្ម័ននិងរោងជីកំប៉ុស្តិ៍
-គាត់បានយល់ពីគោលបំណងនិងដំណើរការអនុវត្តរបស់គម្រោង CFAVC
-អ្នកចូលរួមសរុបចំនួន ១៥នាក់ក្នុងនោះស្រី ៤នាក់ ដែលមានសត្វចិញ្ចឹម
-អ្នកជាវឡជីឧស្ម័ន និងរោងជីកំប៉ុស្តិ៍ចំនួន ០៣នាក់ ស្រី ០១នាក់
-អ្នកចាប់អារម្មឡជីវៈឧស្ម័ននិងរោងជីកំប៉ុសចំនួន ៣នាក់ ០១នាក់។ 

ចំនួនអ្នកចូលទស្សនា
Flag Counter