ចុះពិនិត្យ និងតាមដានការលូតលាស់សំណាបបង្ហាញផលិតកម្មពូជរបស់កសិករ
ចេញ​ផ្សាយ ០៥ កញ្ញា ២០២១
47

ថ្ងៃពុធ ១២ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១

លោកស្រី កែប សុកន អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្មខេត្ត ជាមន្ត្រអង្គភាពអនុវត្ត គម្រោង ខេត្ត PPIU នៃគម្រោងខ្សែ ច្រវ៉ាក់ ផលិតកម្ម ដោយ ភារៈបរិស្ថាន  CFAVC បានចុះពិនិត្យ និងតាមដានការលូតលាស់សំណាបបង្ហាញផលិតកម្មពូជរបស់កសិករ អ៊ូន ធួក ដែលបានសាបថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ (សំណាបមានអាយុ ២១ថ្ងៃ) និងបានបន្តពិនិត្យថ្នាល សំណាបកសិករ ង៉ែត ប្រុស បានសាប ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ (សំណាបមានអាយុ ២០ថ្ងៃ) ដែលគ្រោងធ្វើការស្ទូងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ នៅភូមិអង្គបក្សី ឃុំជាងទង ស្រុកត្រាំកក់។ តាមការពិនិត្យឃើញថាៈ សំណាបលូតលាស់ល្អមានទឹកមធ្យម។

ចំនួនអ្នកចូលទស្សនា
Flag Counter