បើកវគ្គបណ្ដុះ បណ្ដាលគ្រូបង្គោល (ក្រុមទី ០១) ស្តីពីបច្ចេកទេសត្រួតពិនិត្យការសាងសង់ វិធីសាស្រ្តផ្សព្វផ្សាយឡ និងជីឡជីវឧស្ម័នដល់មន្រ្តីអនុវត្តគម្រោង និងអ្នកផ្សព្វផ្សាយ
ចេញ​ផ្សាយ ០៥ កញ្ញា ២០២១
53

ថ្ងៃពុធ ១២ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១

អង្គភាពអនុវត្តគម្រោងខេត្ត PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC បានបន្តបើកវគ្គបណ្ដុះ បណ្ដាលគ្រូបង្គោល (ក្រុមទី ០១) ស្តីពីបច្ចេកទេសត្រួតពិនិត្យការសាងសង់ វិធីសាស្រ្តផ្សព្វផ្សាយឡ និងជីឡជីវឧស្ម័នដល់មន្រ្តីអនុវត្តគម្រោង និងអ្នកផ្សព្វផ្សាយ។ វគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណង៖  ដើម្បីពង្រឹងសមត្ថភាពដល់ភ្នាក់ងារផ្សព្វផ្សាយ និងមន្រ្តីអនុវត្តគម្រោងខេត្ត PPIU នេះ ដើម្បីឱ្យទទួលបាននូវចំណេះដឹងលើផ្នែកឡនិងជីឡជីវឧស្ម័ន បច្ចេកទេសសាង់សង់ និងការត្រួតពិនិ្យបច្ចេកទេសសាង់សង់កំឡុងពេលសាងសង់ និងក្រោយពេលសាងសង់ ដើម្បីអោយប្រាកដថាការសាងសង់មានស្តង់ដាត្រឹមត្រូវតាមបច្ចេកទេស និងបទដ្ឋានត្រឹមត្រូវ។

ចំនួនអ្នកចូលទស្សនា
Flag Counter