ចុះពិនិត្យមើលការលូតលាស់សំណាបធ្វើបង្ហាញផលិតកម្មពូជស្រូវក្រអូបផ្ការំដួលបានចំនួន ២គ្រួសារ នៅសហគមន៍កសិកម្មពន្លឺកសិករ
ចេញ​ផ្សាយ ០៥ កញ្ញា ២០២១
38

ថ្ងៃចន្ទ ១០ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១

លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម ជាមន្ត្រីអង្គភាពអនុវត្ត គម្រោង ខេត្ត PPIU នៃគម្រោងខ្សែ ច្រវ៉ាក់ ផលិតកម្ម ដោយ ភារៈបរិស្ថាន  CFAVC  បានចុះពិនិត្យមើលការលូតលាស់សំណាបធ្វើបង្ហាញផលិតកម្មពូជស្រូវក្រអូបផ្ការំដួលបានចំនួន ២គ្រួសារ នៅសហគមន៍កសិកម្មពន្លឺកសិករ ស្ថិតនៅភូមិរមន់ ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ដោយទទួលបានលទ្ធផលដូចខាងក្រោម :

-កសិករឈ្មោះ ម៉ម សារីម ភេទស្រី មានផ្ទៃដីសម្រាប់ធ្វើបង្ហាញចំនួន ២ ២០០ម៉ែត្រការ៉េ
-កសិករឈ្មោះ ភ្ល សារ៉ុម ភេទស្រី មានផ្ទៃសម្រាប់ធ្វើបង្ហាញចំនួន ១ ៣០០ម៉ែត្រការ៉េ
-សាបថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ (សំណាបមានអាយុ១៤ថ្ងៃ)
- សំណាបដុះលូតលាស់ល្អ
-គាត់សាបរង្វើល ដើមថ្លោសល្អ
-មានទឹកគ្រប់គ្រាន់

ចំនួនអ្នកចូលទស្សនា
Flag Counter