ចុះពិនិត្យការស្ទូងស្រូវពូជផ្ការំដួលរបស់កសិករគំរូឈ្មោះ លាក់ យឿន លើផ្ទៃដីបង្ហាញ ១៥អា នៅភូមិសំរោង ឃុំចំប៉ា ស្រុកព្រៃកប្បាស
ចេញ​ផ្សាយ ០៥ កញ្ញា ២០២១
35

ថ្ងៃសុក្រ ៧ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១

មន្រ្ដីការិយាល័យនីតិកម្មកសិកម្មខេត្ត និងមន្ត្រីការិយាល័យកសិឧស្សាហកម្មខេត្តជាមន្ត្រីអង្គភាពអនុវត្តគម្រោងខេត្ត PPIU នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC ) បានចុះពិនិត្យការស្ទូងស្រូវពូជផ្ការំដួលរបស់កសិករគំរូឈ្មោះ លាក់ យឿន លើផ្ទៃដីបង្ហាញ ១៥អា នៅភូមិសំរោង ឃុំចំប៉ា ស្រុកព្រៃកប្បាស។ ជាលទ្ធផលៈ
-  ជីទ្រាប់បាត អ៊ុយរ៉េ ២.៥គ.ក ដេអាប៉េ ៧.៥០គ.ក និង កាលី ៣.៧៥គ.ក
-  មានទឹកគ្រប់គ្រាន់
-  ចន្លោះជួរ ២០សង់ទីម៉ែត្រ និង  ចន្លោះគុម្ភ ២០សង់ទីម៉ែត្រ
-  ប្រើខ្សែតម្រង់គុម្ភនិងជួរ
- ក្នុង ១គុម្ភស្ទូង ២ដើម
- អ្នកចូលរួមស្ទូង ០៧នាក់ ស្រី ០៣នាក់

ចំនួនអ្នកចូលទស្សនា
Flag Counter