ចុះពិនិត្យការស្ទូងស្រូវជាជួរ ដោយប្រើឧបករណ៍អុីឡាយស៊ីដឺ ក្នុងភូមិក្របីព្រៃ ឃុំសំរោង ស្រុកត្រាំកក់
ចេញ​ផ្សាយ ០៥ កញ្ញា ២០២១
36

ថ្ងៃព្រហស្បតិ៍ ៦ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១

លោក សេង ក្រុញ អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្មខេត្ត រួមនឹងលោក ឈន សារិត អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មខេត្ត និងមន្ត្រី  បានចុះពិនិត្យការស្ទូងស្រូវជាជួរ ដោយប្រើឧបករណ៍អុីឡាយស៊ីដឺ ក្នុងភូមិក្របីព្រៃ ឃុំសំរោង ស្រុកត្រាំកក់ ដែលបានផ្តល់ជូនដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដល់ប្រជាកសិករនៅក្នុងខេត្តតាកែវ កាលពីឆ្នាំ ២០២០ កន្លងមក លើផ្ទៃដី ៥៩អា ដោយបានប្រើពូជ អស់ ៦០គ.ក្រ។ គួរអោយកត់សំគាល់ដែរថាៈ ការធ្វើស្រែបង្ហាញនេះ ឧបត្ថម្ភគាំទ្រដោយកម្មវិធីខ្សែសង្វាក់ផលិតកម្មកសិកម្មកម្ពុជា-អូស្រ្តាលី (CAVAC) សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។  

 

ចំនួនអ្នកចូលទស្សនា
Flag Counter