ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានចុះត្រួតពិនិត្យការអនុវត្ដកិច្ចសន្យា និងសៀវភៅបន្ទុកភាស៊ីគ្រប់ប្រភេទ នៃសម្បទានទ្រព្យសម្បត្ដិសាធារណៈរបស់រដ្ឋ និងការបង់ប្រាក់ចំណូលជូនថវិកាខេត្ដក្នុងឆ្នាំ២០២០ និង ឆ្នាំ២០២១ របស់ខេត្ដតាកែវ
ចេញ​ផ្សាយ ០៥ កញ្ញា ២០២១
60

ថ្ងៃពុធ ៥ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១

លោក ជា គឹមតុង អនុប្រធាននាយកដ្ឋានចំណូលពីទ្រព្យសម្បត្ដិរដ្ឋ នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្ដិរដ្ឋ និងចំណូលមិនមែនសារពើពន្ធនិងសហការី រួមនឹងលោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានចុះត្រួតពិនិត្យការអនុវត្ដកិច្ចសន្យា និងសៀវភៅបន្ទុកភាស៊ីគ្រប់ប្រភេទ នៃសម្បទានទ្រព្យសម្បត្ដិសាធារណៈរបស់រដ្ឋ និងការបង់ប្រាក់ចំណូលជូនថវិកាខេត្ដក្នុងឆ្នាំ២០២០ និង ឆ្នាំ២០២១ របស់ខេត្ដតាកែវ នៅទីសត្ដឃាដដ្ឋានចំនួន  ០៣កន្លែង  គឺ ទី សត្តឃាដ ដ្ឋានអង្គតាសោម  ទីសត្ដឃាដ ដ្ឋាន ផ្សារ ត្រាំ កក់  និង   ទីសត្ដឃាដ ដ្ឋាន ផ្សារ អង្គរកា  ព្រមទាំងបានចូលរួមធ្វេីកំណត់ហេតុរួមគ្នាជាមួយ រដ្ឋបាលសាលាស្រុកត្រាំកក់ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter